ប្រទេសទួរគីកាលពីថ្ងៃសុក្រ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់បរិវេណវិហារឥស្លាម Al-Aqsa ដោយរដ្ឋមន្ត្រីអ៊ីស្រាអែល ក្រោមការការពាររបស់កងកម្លាំងសន្តិ សុខ។
ក្រសួងការបរទេសទួរគី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អំពើប្រល័យពូជសាសន៍» ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងការបង្កហេតុដែលមានបំណងផ្លាស់ប្តូរស្ថានភាពប្រវត្តិសាស្ត្រនៃវិហារឥស្លាម Al-Aqsa កំពុងបង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។
ក្រសួងបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការចាំបាច់ប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រា អែល។
រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានទៅទស្សនាបរិវេណវិហារឥស្លាម Al-Aqsa នៃទីក្រុងហ្ស៊េរុយសាឡឹមខាងកើត និង «បានអធិស្ឋាន» ដែលបានបំពានលើស្ថានភាពជាក់ស្តែង ដែលមានជាយូរមកហើយ នៅកន្លែងនោះ។
វិហារឥស្លាម Al-Aqsa ដែលជាកន្លែងទីសក្ការៈបំផុតទី៣ នៅក្នុងសាសនាឥស្លាម ត្រូវបានគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការវិហារឥស្លាម Awqaf នៃទីក្រុងហ្ស៊េរុយសាឡឹម ជាសម្ព័ន្ធសាសនាឥស្លាមដែលមានទំនាក់ទំនងជាមួយប្រទេសហ្ស៊កដានី។ ជនជាតិជ្វីហ្វចាត់ទុកតំបន់នេះ ជាប្រាសាទភ្នំ។

