ពលរដ្ឋរស់នៅតំបន់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី សង្ឃឹមថានឹងមានសន្តិភាពនៅឆ្នាំ ២០២៥

2024/12/29 05:20:16 pm        137

មុនពេលជិតឆ្លងឆ្នាំចាស់ចូលដល់ឆ្នាំថ្នី ឆ្នាំសកល ២០២៥ខាងមុខនេះ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី បាននិយាយថា ពួកគេសង្ឃឹមថា នឹងមានការដោះស្រាយសន្តិភាពក្នុងជម្លោះកំពុងបន្តនៅឆ្នាំ ២០២៥ខាងមុខនេះ ។

លោក Igor Gontar គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Sevastopol ស្ថិតក្នុងតំបន់គ្រីមៀ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកចង់បានសុវត្ថិភាពសម្រាប់ក្មេងៗ ហើយលោករំពឹងថា កិច្ចព្រមព្រៀងសន្តិភាពនឹងត្រូវបង្កើតឡើង ក្រោយលោក Donald Trump ចូលកាន់តំណែងនៅសេតវិមាន ។

ចំណែកឯ លោក Vasiliy Yatsev ដែលជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុង Sevastopol ដែរនោះ មានមន្ទិលសង្ស័យចំពោះឆន្ទៈរបស់រដ្ឋបាលថ្មីសហរដ្ឋអាមេរិក ក្នុងការបញ្ចប់សង្រ្គាមមួយនេះ ។

លោកនិយាយថា ពេលលោក Trumpជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានណែនាំឲ្យដាក់ទណ្ឌកម្មរុស្ស៊ី ដូច្នេះហើយលោកមិនរំពឹងថានឹងមានអ្វីល្អពីគាត់នោះទេ ។

ខណៈពេលនោះដែរ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Mariupol បន់ស្រន់ឲ្យឆ្នាំក្រោយសង្រ្គាមនឹងបញ្ចប់ផងដែរ ។ លោក Roman ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយនេះ យល់ឃើញវិជ្ជមានថា លោក Putin និងលោក Trump នឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាព ។ លោកនិយាយថា លោកគិតថា ពួកគេនឹងបង្កើតកិច្ចព្រមព្រៀង ហើយសង្រ្គាមមួយនេះ នឹងត្រូវបញ្ចប់ ។

គួរឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃទី ១៩ ខែធ្នូកន្លងទៅថា លោកត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលលើបញ្ហាសង្រ្គាមអ៊ុយក្រែន នៅក្នុងកិច្ចចរចាដែលអាចកើតឡើងបានជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump លើការបញ្ចប់សង្រ្គាម ប៉ុន្តែលោកគ្មានលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមការជជែកចរចាជាមួយក្រុមអាជ្ញាធរអ៊ុយក្រែននោះឡើយ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        26
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm