ក្រសួងមុខងារសាធារណៈចាប់ផ្ដើមធ្វើកំណែសន្លឹកកិច្ចការប្រឡងមន្ត្រីចូលបម្រើការងារ អគ្គនាយកដ្ឋានពន្ធដារ

2024/12/29 05:37:29 pm        109

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងធ្វើជាមន្ត្រី ចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការចាប់ធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលឯកឧត្តមបានចុះត្រួតពិនិត្យដោយផ្ទាល់។ 

​ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងមុខងារសាធារណៈនៅថ្ងៃនេះ បានចាប់ផ្ដើមដំណើការកំណែលើសន្លឹកកិច្ចការរបស់បេក្ខជនទាំងជាង ៥ ០០០ នាក់ដែលប្រឡងជាមន្ត្រីចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ។ រាល់ដំណើរការប្រឡង និងការកែសន្លឹកកិច្ចការបេក្ខជន ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តតាមគោលការច្បាប់នៃនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលបានកំណត់ថាបន្ទាប់ពីការប្រឡងចប់បានមួយថ្ងៃដំណើរការកែសន្លឹកកិច្ចនឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់។

ការចាប់ផ្ដើមធ្វើកំណែនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងវត្តមានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តជាច្រើនរូប។ 

ការធ្វើកំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីព្រឹកព្រលឹម តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ដោយមានការចូលរួមពីពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។

សម្រាប់ការធ្វើកំណែនេះ គឺប្រើប្រាស់គរុនិស្សិតចំនួន ១៣០នាក់។ ការប្រើប្រាស់ចំនួនអ្នកកែច្រើន គឺក្នុងគោលដៅបញ្ចប់ឱ្យបានលឿន និងប្រកាសលទ្ធផលឱ្យបានមុនបំណាច់ឆ្នាំ ២០២៤នេះ។ គួរបញ្ជាក់ថា វិញ្ញាសានៃការប្រឡងមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញាសាសរសេរលើកទី១នេះ ជាវិញ្ញាសាបែបជ្រើស MCQ ដែលអាចលឿនសម្រាប់ការកែ។

សូមជម្រាបថា ការប្រឡងជ្រើសរើសមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមាន ៣ដំណាក់។ ដំណាក់កាលទី ១ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែលចាប់ផ្ដើមធ្វើកំណែនៅថ្ងៃនេះ។ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ ជាប់ក្នុងការប្រឡងលើកទី ១នេះ ត្រូវត្រៀមរៀបចំខ្លួន ចូលរួមប្រឡងក្នុងវិញ្ញាសារសរសេរលើកទី ២ ដែលក្រសួងមុខងារសាធារណៈ នឹងជូនដំណឹងកាលបរិច្ឆេទនាពេលបន្ទាប់។ បេក្ខជនដែលប្រឡងជាប់ក្នុងវិញ្ញាសាសរសេរលើកទី ២ ត្រូវឈានដល់វគ្គចុងក្រោយ ដែលជាការសម្ភាសន៍ផ្ទាល់មាត់។ ចំនួនជ្រើសរើសចុងក្រោយសម្រាប់ការបំពេញការងារក្នុងអគ្គនាយកដ្ឋានពន្ធដារ គឺចំនួន ២៥៧នាក់ប៉ុណ្ណោះ៕

អត្ថបទ៖គឹមហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm