បណ្តាញយុវជន និងពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមគ្នាអបអរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ

2024/12/29 05:49:36 pm        180

ភ្នំពេញ ៖ តំណាង ថ្នាក់ដឹកនាំ ប្រធានក្រុម ប្រធានផ្នែកទាំងអស់ នៃបណ្តាញក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋប្រកបរបរសេដ្ឋកិច្ចប្រព័ន្ធ បានជួបជុំគ្នាអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ឆ្នាំ១៩៩៨ -២៩ ធ្នូ ឆ្នាំ២០២៤ នៅសង្កាត់អូឡាំពិក រាជធានីភ្នំពេញ ដើម្បីបង្ហាញពីការដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន និងអរគុណសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនណាប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។

តំណាងបណ្តាញក្រុមយុវជន និងអ្នកប្រកបរបរសេដ្ឋកិច្ចសេដ្ឋកិច្ចក្រៅ បានថ្លែងប្រាប់ BTV ថា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺថ្ងៃវិសេសសាលបំផុតសម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា ដែលប្រទេសកម្ពុជា បានទទួលឯកភាពជាតិពេញលេញបញ្ចប់ជម្លោះសង្គ្រាមស៊ីវិលក្នុងស្រុករវាងខ្មែរ និងខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបានបង្កលក្ខណៈឲ្យកម្ពុជាទាំងមូលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។

​តាមរយៈទិវាសន្តិភាពនៅកម្ពុជានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់វិមានឈ្នះ ឈ្នះ ដែលជានិមិ្មតរូបដ៏ធំ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងសម្រេចបាននូវសន្តិភាពពេញលេញនៅកម្ពុជា និងជំរុញពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ មានការចងចាំជានិច្ចពីគុណតម្លៃសន្តិភាព រួមគ្នាស្រឡាញ់វប្បធម៌សន្តិភាព ស្រឡាញ់សាមគី្គគ្នាក្នុងភាពជាខ្មែរតែមួយ មិនបង្កជម្លោះ មិនបង្កសង្គ្រាម ហើយនឹងជំរុញកម្ពុជា បន្តការអភិវឌ្ឍ រីកចម្រើនស្មើមុខមាត់លើឆាកអន្តរជាតិ។

តាមរយៈទិវាសន្តិភាពនៅកម្ពុជានេះទៀត បណ្តាញក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា បានសម្តែងការប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម នៅក្រៅប្រទេស នៅក្នុងប្រទេសមួយក្តាប់តូច ដែលតែងតែញុះញុង ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លិញបំផ្លាញសន្តិភាពដែលពិបាករកបានក្នុងប្រវត្តិអតីតកាលជូរចត់របស់កម្ពុជា៕ 

​អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm