ក្រសួងធម្មការ និងសាសនា ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២

2024/12/29 05:55:16 pm        98

ត្បូងឃ្មុំ ៖ ក្រសួងធម្មការ និងសាសនា សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤ បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ ក្រោមព្រះអធិបតីភាព ព្រះមេគណគណៈមហានិកាយ, ព្រះមេគណៈធម្មយុត្តិកនិកាយ និងឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។

​ឯកឧត្តម សេង សុមុនី មានប្រសាសន៍ថា ព្រះមន្ត្រីសង្ឃទាំងអស់ ត្រូវយកចិត្តទុក លើវិស័យពុទ្ធិកសិក្សា ឲ្យស្របទៅនិងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី៧ របស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះ វត្តអារាម អាចារ្យ គណៈកម្មការ ត្រូវសហការជាមួយព្រះគ្រូចៅអធិការ ឈរលើស្មារតីសាមគ្គីគ្នា ជៀសវាងមានជម្លោះផ្ទៃក្នុង ហើយរាល់ការកសាងសមិទ្ធិផលនានាក្នុងវត្តអារាម ត្រូវពិភាក្សាគ្នា ឲ្យបានត្រឹមត្រូវ កុំមានជម្លោះកើតមានឡើង ធ្វើឲ្យពុទ្ធបរិស័យបាត់បង់សទ្ធារបស់ប្រជាពលរដ្ឋ គ្រប់សាសនាទាំងអស់ ត្រូវរួមគ្នាដើម្បីបន្តសុខដុមនីយកម្មសាសនា ដើម្បីរួមគ្នាថែរក្សាសន្តិភាព ក្រោយការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង បន្តអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។ 

ឯកឧត្តម បានរម្លឹកថា អង្គសន្និបាត មន្ត្រីសង្ឃលើកទី៣២នេះ បន្តពិភាក្សាលើប្រធានបទចំនួន២ គឺ៖ វិស័យពុទ្ធិកសិក្សា និងតួនាទីភារកិច្ច របស់ព្រះចៅអធិការ អាចារ្យ និងគណៈកម្មការ ឲ្យបានផុលផុស ដើម្បីរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ តាមវត្តនីមួយៗផងដែរ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសនថា ការពង្រឹងវិស័យសាសនា ត្រូវកែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃ និងព្រះសង្ឃនៅតាម ទីវត្តអារាមក្នុងខេត្ត ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌ និងធម្មវិជ្ជា ដល់កុលបុត្រ កុលធិតា ក្នុងស្ថាប័នអប់រំបង្កើតសាលាធម្មវិន័យ ពុទ្ធិកសិក្សា ពង្រឹងសាមគ្គីភាព ពិសេសវិស័យសង្ឃ ក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គម។

បើតាមលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រហូតមកដល់ពេល បច្ចុប្បន្ននេះ ក្នុងខេត្តត្បូងឃ្មុំទាំងមូលមានវត្តចំនួន ២៥៥ ព្រះសង្ឃចំនួន ៣,០៨១ អង្គ មានសាលាពុទ្ធិកសិក្សាចំនួន ១៤ កន្លែង និងសមណសិស្សសរុបចំនួន ១,៤១២ អង្គ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកបឋម អនុវិទ្យាល័យ និងវិទ្យាល័យ៕

ដោយ ៖ ជឹង សេងឡុង

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        111
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm