ការទទួលពាន «ស៥» គឺជាការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងប្រសិទ្ធភាពការងារ

2024/12/29 06:12:46 pm        88

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស មិនទាន់បានទទួលពាន «ស៥» ត្រូវខិតខំបន្តទៀត ដើម្បីធ្វើ ឱ្យប្រសើរឡើងនូវផលិតភាព និងប្រសិទ្ធភាពការងារ សម្រាប់បង្កើនផលិតភាព ដើម្បីកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ដោយមិនចាំបាច់ដំឡើងថ្លៃលក់ផលិតផល ដែលនាំប៉ះពាល់ដល់ការប្រកួតប្រជែង។

​ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកម្មវិធីប្រគល់ ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី ២៧ ខែធ្នូ នេះថា ការអនុវត្តវិធីសាស្រ្ត «ស៥» ជាវិធីសាស្រ្ត សាមញ្ញ ដែលអាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស មិនថាតែឧស្សាហកម្មធុនស្រាល ឬធុនធ្ងន់ ផលិតម្ហូបអាហារ ឬមិនមែនអាហារ និងសេវាកម្ម ដោយសារតែវាមានចំណុចពិសេសមួយ «ស៥» ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការចាប់ផ្តើមនូវវិធីសាស្ត្រអភិវឌ្ឍផលិតភាពដទៃទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការខិតខំប្រឹងប្រែងពីដ្ឋាភិបាលកម្ពុជា នាអណត្តទី ៧នេះ ក្រោមការដឹកនាំតាមមាគ៌ាដ៏ត្រឹម ត្រូវ ប្រកបដោយគតិបណ្ឌិត និងទស្សនៈវែងឆ្ងាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ប្រទេសកម្ពុជា មានការ អភិវឌ្ឍស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យឧស្សាហកម្ម ជាវិស័យស្នូលសម្រាប់ជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

ជុំវិញ «ស៥» នេះ, ឯកឧត្តម ង៉ែត វិបុល អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត លើកឡើងផងដែរថា ការអភិវឌ្ឍវិស័យឧស្សាហកម្ម គឺជាកត្តាគន្លឹះដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច របស់ប្រទេសជាតិយើង សម្រាប់ការដំណើរឆ្ពោះទៅ នៃការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រែ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តម បន្តថា ចំណែកការអនុវត្តវិធីសាស្រ្ត «ស៥» នេះ បានជួយបំបាត់ភាពអសកម្មនានាដូចជា ការខ្ជះខ្ជាយពេលវេលា, វត្ថុធាតុដើម, ផលិតផលខូច, ភាពគ្មានសណ្តាប់ធ្នាប់នៅកន្លែងការងារ និងភាពគ្មានអនាម័យ។ ដូច្នេះ «ស៥» បាននាំមកនូវ អត្ថប្រយោជន៍រួមមាន ប្រសិទ្ធភាពការងារ, ទីតាំងផលិតមានភាពស្រស់ស្រាយ, អនាម័យល្អ, កាត់ថ្លៃដើមផលិត, បង្កើនប្រាក់ ចំណេញ, ជួយពង្រឹងសមត្ថភាពអ្នកធុរកិច្ច ក្នុងដំណើរការអាជីវកម្មប្រកបដោយនិរន្តភាព។

សូមបញ្ជាក់ថា៖ ជុំវិញការអនុវត្តន៍ ស៥ នេះរួមមាន៖ ១. សម្រិតសម្រាំង ២. សណ្តាប់ធ្នាប់ ៣. សម្អាត ៤. ស្តង់ដារ និង៥. ស្ថិតស្ថេរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm