យុវជនកម្ពុជា បង្ហាញមោទនភាព ដែលបានចូលរួមហាត់សមត្រៀមដង្ហែក្បួនសាទរកម្ពុជា

2024/12/29 06:31:05 pm        117

ភ្នំពេញ ៖ សម្រាប់ក្រុមការងារយុវជនស្ម័គ្រចិត្តទាំងប្រមាណ ៣ ០០០នាក់ បានមកប្រមូលផ្ដុំគ្នា តាមក្បូននីមួយៗ ដើម្បីហាត់សម ត្រៀមសម្តែងក្នុងក្បួនដង្ហែសាទរកម្ពុជា នាថ្ងៃទី៣១ធ្នូ នៅមុខព្រះបរមរាជវាំង ក្នុងនេះយុវជន បានបង្ហាញមោទនភាពជាខ្លាំង ដែលបានចូលរួមហាត់សម ត្រៀមចូលរួមដង្ហែក្បួនសាទរកម្ពុជាដ៏មហស្ចារ្យ។

​ផ្តល់បទសម្ភាសន៍ឱ្យ BTV តំណាងយុវជនស្ម័គ្រចិត្តចំនួន៣រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានចូលរួមហាត់សម ត្រៀមចូលរួមសម្តែងក្នុងក្បួនដង្ហែសាទរកម្ពុជា នាថ្ងៃទី៣១ធ្នូ។ ពួកគេបន្តថា នៅពេលនេះពួកគេ កំពុងហាត់សម ទៅតាមក្បួនដង្ហែនីមួយៗដោយយកចិត្តទុកដាក់ ហើយពួកគេនឹងប្តេជ្ញាខិតខំហាត់សមឱ្យបានល្អ ដើម្បី  សម្តែជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជុំវិញពិភពលោកបានទស្សនាដោយភាពសប្បាយរីករាយ ហើយសង្ឃឹម និងជឿជាក់ថា ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឱ្យកម្ពុជា កាន់តែល្បីល្បាញថែមទៀត ក្នុងនេះពួកគេ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍មួយនេះ និងថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សាទរកម្ពុជា ជាព្រឹត្តិការណ៍លើកដំបូង ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ជាអ្នករៀបចំ ហើយក្នុងព្រឹត្តិការណ៍មួយនេះ រៀបចំឡើង ដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់ គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង បន្ថែមពីនេះទៀត ក៏មានការរៀបចំទីតាំងស្តង់ម្ហូបអាហារប្រពៃណី ដែលជាឱជារសនៃអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាននៃមាតុភូមិកម្ពុជា ហើយអ្នករៀបចំព្រឹត្តិការណ៍នឹងសហការជាមួយវិចិត្រករដើម្បីនាំ យកនូវគំនិតច្នៃប្រឌិតនៃការរចនាគំនូរ ការតុបតែងភ្លើងពណ៌ និងសកម្មភាពរីករាយចម្រុះ ជាច្រើនទៀត លើសពីនេះទៀតក នៅវេលាអស្តង្គត គឺមាន “ក្បួនដង្ហែសាទរកម្ពុជា” ដ៏ធំ ដែលមានការចូលរួមពីពលរដ្ឋប្រមាណ   ៣ ០០០នាក់ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង ដោយក្បួនដង្ហែនេះ មានទាំងតួយក្សរហូតដល់ ២០០នាក់ ទីងមោងចំនួន ៨៥ ស្គរទម្ងន់ ៣តោន ពោងបណ្ដែតយក្ស គោមយក្ស ជាដើមផងដែរ៕

ផលិត គង់ រ៉េន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm