អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើវិស័យមនុស្សធម៍

2024/12/29 06:48:42 pm        142

ប៉ៃលិន៖ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាតបាទក្រហមកម្ពុជាខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីខួប នៃការសាងសង់អាគារ អនុសាខាកាកបាទក្រហមស្រុក រយៈពេល១១ឆ្នាំ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអាគារអនុសាខា។ ពិធីនេះ ក៍មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះគ្រូ វ៉ែន ច័ន្ទសាម៉ៃ ព្រះអនុគណស្រុកសាលាក្រៅ ,ព្រះសង្ឃទាំងពីរគណៈ, លោកឧកញ្ញាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្ត ,ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោកឧកញ៉ា លោក-លោកស្រី សមាជិកសភាពាណិជ្ជកម្មខេត្ត, លោក- លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាក្រុង-ស្រុក និងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្តជាច្រើនរូប។

លោក ឡោ ស៊ុនជាង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ​ បានមានប្រសាសន៍លើកឡើងថា៖ អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ មានទីតាំងនៅបណ្តោយផ្លូវលេខ ៥៧ ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបានសាងសង់ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៣ និងបានបញ្ចប់ការសាងសង់រួចរាល់នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៣ ដែលគិតមកទល់ពេលនេះ មានអាយុកាលជាង ១១ឆ្នាំ ហើយ ។ អគារនេះមានទំហំ បណ្តោយ ១២ម៉ែត្រ ទទឹង ៦ម៉ែត្រ លយចេញទៅខាងមុខ ប្រវែង ៤ម៉ែត្រ នៅខាងក្នុងមានបន្ទប់ឃ្លាំងមួយ បន្ទប់សាលប្រជុំមួយ ,បន្ទប់ការិយាល័យមួយបន្ទប់ និងបន្ទប់ទឹកមួយ រីឯខាងក្រៅអគារ មានបន្ទប់អនាម័យពីរ របងព័ទ្ធជុំវិញកម្ពស់ ២ម៉ែត្រ ដែលមានក្រឡាផ្ទៃដី សរុបចំនួន ៥៤៦ ម៉ែត្រការ៉េ ។ លោបន្តថា៖ ការសាងសង់ អគារស្នាក់ការអនុសាខានេះ ចំណាយថវិកា សរុបចំនួន ៣៤,៥០០ ដុល្លារអាមេរិក ដែលថវិកានេះ មានការឧបត្ថម្ភគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា តាមរយៈលោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការសាខា ចំនួន ១០,០០០ ដុល្លារមេរិក, លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា ឧបត្ថម្ភថវិកា ចំនួន ៩,១៦៨ ដុល្លារមេរិក,ថវិកាផ្ទាល់របស់ប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសមាជិកសមាជិការចំនួន ៦,៣០០ ដុល្លារមេរិក និងថវិកាដែលបានមកពីការគៀងគរថវិកា ពីសប្បុរសជន បន្តនានា រហូតសាងសង់អគាររួចរាល់ និង បានធ្វើការសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផងដែរ ​។​

មានប្រសាសន៍ក្នុងឪកាសនេះដែរលោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាតបាទក្រហមកម្ពុជាខេត្ត តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ បានលើកឡើងថា៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយស្របទៅតាមយុទ្ធសាស្ត្ររបស់សហព័ន្ធអន្តរជាតិ រួមជាមួយយុទ្ធសាស្ត្របញ្ជកោណ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន គ្របដណ្តប់ទៅលើវិស័យអាទិភាពទាំងបួនគឺ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣.ការលើកកម្ពស់ គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤(ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។ ​ជាការពិតប្រទេសជាតិយើង មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ តែយ៉ាងណា ប្រជាជនមួយចំនួននៅតែប្រឈម និងរងគ្រោះ ដោយសារគ្រោះ មហន្តរាយផ្សេងៗ ដែលចាំបាច់ត្រូវការ ជួយសង្រ្គោះភ្លាមៗឲ្យទាន់ពេលវេលា ហេតុនេះហើយទើបសាខាកាកបាទក្រហមខេត្ត បានបង្កើតឲ្យមានបណ្តាញអ្នកស្ម័គ្រចិត្តគ្រប់ ភូមិ / ឃុំ ដើម្បីត្រៀម ប្រមូលព័ត៌មាន អំពីបញ្ហារបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ ប្រយោជន៍ជួយ ពួកគាត់ឲ្យបានទាន់ពេលវេលា និងគ្រប់ទីកន្លែង ។ ជាក់ស្តែងនៅថ្ងៃនេះ យើងបានសម្ភោធអាគា អនុសាខាស្រុកសាលាក្រៅ ដើម្បីបង្ករភាពងាយស្រួល ដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ បម្រើការងារជូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        190
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm