សន្តិសុខសុវត្ថិភាពក្នុងព្រឹត្តិការណ៍ធំៗចុងឆ្នាំនេះ ត្រូវធានាបានយ៉ាងតឹងរឹងពីនគរបាលរាជធានី និងកម្លាំងពាក់ព័ន្ធ

2024/12/29 06:53:51 pm        104

ភ្នំពេញ ៖ កិច្ចការងារសន្តិសុខសុវត្ថិភាព ក្នុងព្រឹត្តិការណ៍ធំៗនាចុងឆ្នាំ២០២៤នេះ ត្រូវធានាបានយ៉ាងតឹងរឹង និងល្អប្រសើរ ពីសំណាក់កម្លាំងនគរបាលទូទាំងរាជធានីភ្នំពេញ និងកងកម្លាំងពាក់ព័ន្ធជាច្រើនទៀត ។ 

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ថ្ងៃនេះ គឺជា « ទិវាសន្តិភាពកម្ពុជា » ដែលជាថ្ងៃដ៏សម្ខាន់រំលឹកដល់ការមានសន្តិភាពបរិបូរណ៍យ៉ាងពេញលេញ ក្នុងរយះពេល២៦ឆ្នាំរបស់កម្ពុជា ពោលគឺ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៤នេះ ។ 

ទន្ទឹមនឹង ទិវាដ៏សម្ខាន់មួយនេះ ថ្ងៃនេះ ក៏មានព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា ដើម្បីអបអរសាទរសន្តិភាពកម្ពុជា ផងដែរ ដែលព្រឹត្តិការណ៍កីឡាមួយនេះ នឹងមានមហាជនជាជាច្រើនចូលរួមទស្សនា ពិសេសវត្តមានកំពូល និងខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាពជាតិ និងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលជាច្រើនទៀតផងដែរ ទើបកម្លាំងសមត្ថកិច្ច មានកាតព្វកិច្ចត្រូវតែធានាឱ្យបាន១០០ភាគរយ លោកកិច្ចការងារសន្តិសុខសុវត្ថិភាព ។ 

សូមបញ្ជាក់ថា ៖ ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ « ទិវាសន្តិភាពកម្ពុជា » នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាប្រធានគ្រូបង្វឹកកិត្តិយសក្រុមតារាបាល់ទាត់កម្ពុជា ( Cambodia Football Super Stars ) ។ 

ការបង្កើតព្រឹត្តិការណ៍នេះឡើងមក គឺដោយសម្តេចតេជោ ចង់ឃើញបរិយាកាសសប្បាយរីករាយ ក្រោមម្លប់ នៃសន្តិភាព នៅក្នុងថ្ងៃអនុស្សាវរីយ៍ នៃការបញ្ចប់សង្រ្គាមផ្ទៃក្នុងដែលបានហែកហួរប្រទេសជាតិដ៏កំសត់ អស់ជាង៣ទសវត្សរ៍កន្លងមក ៕ 

អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        66
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        115
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm