NOCC កំណត់​រាជធានី​-​ខេត្ត​ចំនួន ៥ ដើម្បី​រៀបចំ​កម្មវិធី​ចលនា​អូឡាំពិក​ឆ្នាំ​២០២០

2021/04/27 09:59:58 am        71

​អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​កំណត់​រាជធានី​-​ខេត្ត​ចំនួន ៥ ដើម្បី​រៀបចំ​ចលនា​អូឡាំពិកឆ្នាំ​២០២០ តាម​គោលការណ៍​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ រួមមាន​ខេត្ត​កំពង់ធំ ក្រុងព្រះសីហនុ ខេត្ត​កែប ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ។


​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ឲ្យ​ដឹង​ថា កម្មវិធី​ផ្សព្វផ្សាយ​ចលនា​អូឡាំពិក​នេះគឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​នេះ​ដោយ​ចេញដំណើរ​ពី​ខេត្ត​កំពង់ធំ​មុនគេ ដើម្បី​បង្កើត​សកម្មភាព​លេង​កីឡា និង​បង្កើត​ឧ​ត្ត​ម​គតិ​អូឡាំពិក ក្នុង​ន័យ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​របៀបរបប​លេង​កីឡា និង​រត់​ភ្លើង​គប់​អូឡាំពិក​ជាដើម។​ ​ប៉ុន្តែ​ក្នុង​គោលដៅ​ទាំង ៥ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​នឹង​មាន​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​មួយ​ដែរ ដើម្បី​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ប្រវត្តិសាស្ត្រត្រៀម​ពិធី​បើក​-​បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។


លើស​ពី​នេះ NOCC ក៏​នឹង​អញ្ជើញ​កីឡាករ​-​កីឡា​ការិនី​កម្ពុជា ដែល​ធ្លាប់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ចូលរួម​កម្មវិធី​នេះ​ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា ចលនា​អូឡាំពិកគឺជា​កម្មវិធី​សកល​មួយ ដែល​បណ្ដា​ប្រទេស​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ តែង​ធ្វើ​រៀង​រាល់​ឆ្នាំដើម្បី​បំផុស​ចលនា​អូឡាំពិក​ផង និង​ជំរុញ​មហាជន​ចូលរួម​លេង​កីឡា​ផង៕


​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        144
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm