អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jimmy Carter ទទួលមរណៈភាពក្នុងវ័យ ១០០ឆ្នាំ

2024/12/30 05:36:01 pm        128

លោក Jimmy Carter អតីតប្រធានាធិបតីអាមេរិក ដែលបានជួបការលំបាកក្នុងអំឡុងពេលសេដ្ឋកិច្ចដ៏អាក្រក់ និងវិបត្តិចំណាប់ខ្មាំងអ៊ីរ៉ង់ ប៉ុន្តែបានសម្របសម្រួលសន្តិភាពរវាងអ៊ីស្រាអែល និងអេហ្ស៊ីប ហើយក្រោយមកបានទទួលពានរង្វាន់ណូបែលសន្តិភាពសម្រាប់ការងារមនុស្សធម៌របស់ខ្លួន បានទទួលមរណភាពឯលំនៅឋានរបស់លោកក្នុងទីក្រុង Plains រដ្ឋ Georgia នៅថ្ងៃអាទិត្យ (២៩ ធ្នូ) ក្នុងវ័យ ១០០ឆ្នាំ។

លោកប្រធានាធិបតី Joe Biden ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អ្នកនយោបាយអាមេរិក និងបណ្ដាមេដឹកនាំពិភពលោក បានសម្ដែងមរណទុក្ខសម្រាបក្រុមគ្រួសាររបស់លោក Carter។

ក្នុងនាមជាអ្នកនយោបាយបក្សប្រជាធិបតេយ្យ លោក Carter ធ្វើជាប្រធានាធិបតីពីខែមករា ឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៨១ បន្ទាប់ពីឈ្នះប្រធានាធិបតីបក្សសាធារណរដ្ឋដែលកំពុងកាន់អំណាចនៅពេលនោះ គឺលោក Gerald Ford នៅក្នុងការបោះឆ្នោតអាមេរិកឆ្នាំ១៩៧៦។ បួនឆ្នាំក្រោយមក លោក Carter បានចាញ់ឆ្នោតទល់នឹងគូប្រជែងបក្សសាធារណរដ្ឋ គឺលោក Ronald Reagan អតីតតារាសម្ដែង និងអភិបាលរដ្ឋ California។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក Carter បានជួបប្រទះបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺមហារីកស្បែក ដែលរាលដាលដល់ថ្លើម និងខួរក្បាល។ លោកបានសម្រេចចិត្តទទួលការព្យាបាលថែទាំក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ជំនួសឱ្យការវះកាត់ផ្នែកវេជ្ជសាស្រ្តបន្ថែម។ ភរិយារបស់លោកឈ្មោះ លោកស្រី Rosalynn Carter ក៏បានទទួលមរណភាពនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្នុងអាយុ ៩៦ឆ្នាំ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm