ធនាគារជាតិចេញប្រកាស លើការផ្តល់សេវាទ្រព្យសកម្មគ្រីបតូ

2024/12/30 05:58:31 pm        459

ធនាគារជាតិនៃកម្ពុជា និងដាក់ឱ្យអនុវត្តគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ និងមានបំណងកាន់ កាប់ម៉ិចស្តូស៊ីទ្រព្យសកម្មគ្រីបតូ និងមាន​បំណង​ផ្តល់​សេវា​ទ្រព្យ​សកម្ម​គ្រីបតូ ក្នុងនាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ស្របតាម ការរីកចម្រើននៃប្រទេសជាតិ។

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាស ស្តីពីប្រតិបត្តិការពាក់ព័ន្ធនិងទ្រព្យសកម្មគ្រីបតូ (Cryptoasset) ដោយប្រកាស នេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ធនាគារពាណិជ្ជ និង​គ្រឹះ​ស្ថាន​ផ្តល់​សេវាទូទាត់សងប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាលរបស់ ធនាគារជាតិនៃកម្ពុជា និង​មាន​បំណង​កាន់កាប់ម៉ិចស្តូស៊ីទ្រព្យសកម្មគ្រីបតូ និងមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ក្នុង​នាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ។ ដោយឡែកលក្ខខណ្ឌនៃការអនុញ្ញាត ធនាគារ​ជាតិ​នៃ​កម្ពុជា​ ផ្តល់លទ្ធភាពចំពោះធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងការ​ផ្តល់​អាជ្ញា​បណ្ណ​ដល់នីតិបុគ្គល ផ្តល់សេវាទ្រព្យសកម្មគ្រីបតូ នឹងត្រូវកំណត់ដោយ ប្រកាស​ដោយ​ឡែក​។

ចំពោះទ្រព្យសកម្មគ្រីបតូនេះ, គឺត្រូវបានបែងចែកជា២ក្រុមគឺ៖ ក្រុម១ និងក្រុម២ ក្នុង​នោះ​ចំពោះ​ទ្រព្យ​សកម្ម​គ្រីបតូ ដែលធនាគារជាតិនៃកម្ពុជាទទួលស្គាល់ក្នុងទ្រព្យសកម្មគ្រីបតូ ក្រុម១(ក) ឬ​ទ្រព្យ​សកម្ម​គ្រីបតូ​ក្រុម១(ខ) ក្នុងករណីបំពេញបានលក្ខខណ្ឌ រួមមាន៖ ចំពោះទ្រព្យ​សកម្ម​គ្រីបតូ​ ក្រុម១(ក) ត្រូវប្រើប្រាស់គ្រីបតូក្រាហ្វី និងបច្ចេកវិទ្យាឌីអិលធី ឬបច្ចេកវិទ្យា​ប្រហាក់​ប្រហែល​ ក្នុងការកត់ត្រាកម្មសិទ្ធិ និងមានកម្រិតហានិភ័យ និងសិទ្ធិដូចគ្នានឹងទ្រព្យសកម្មយោង។ ចំណែក​ទ្រព្យសកម្មគ្រីបតូក្រុម១ (ខ) ត្រូវ មានយន្តការស្ថិរភាពប្រកបដោយប្រសិទ្ធភាព, ដោយ​យន្ត​ការ​ស្ថិរភាពត្រូវមានលក្ខណៈដូចជាច្រើន ដែលមិនមានលក្ខខណ្ឌវិនិច្ឆ័យដូច ទ្រព្យ​សកម្ម​គ្រីបតូ​ក្រុម​១ ជាពិសេសទ្រព្យសកម្មគ្រីបតូមិនមានការធានា ឬមិនមែនជា​ថូកខិន​ទ្រព្យ​សកម្ម​ប្រពៃណី​ (tokens) ឬ ស្តេប៊លខញ (Stablecoins)។

ជុំវិញការផ្តល់សេវាទ្រព្យសកម្មគ្រីបតូ, ថ្មីៗនេះ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃ​ធនាគារ​ជាតិ​ នៃកម្ពុជា បាន ធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង ពាក់ព័ន្ធការរៀបចំបទប្បញ្ញាត្តិ និង​ប្រកាសស្តីពីប្រតិបត្តិការពាក់ព័ន្ធ និងទ្រព្យសកម្មគ្រីបតូ (Crypto) ដែល​កន្លង​មក​ជុំវិញ​បញ្ហា​នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើការហាមឃាត់ ឬមិនឱ្យការចរាចរណ៍ និងការធ្វើប្រតិបត្តិការ ទាក់​ទង​ជាមួយនិងទ្រព្យសកម្មទាំងអស់នេះ ប៉ុន្តែ, នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ ធនាគារ​ជាតិនៃកម្ពុជា បានចេញសេចក្តី ប្រកាស ស្តីពីប្រតិបត្តិការពាក់ព័ន្ធនិងទ្រព្យសកម្មគ្រីបតូ ដែល​ផ្តល់​លទ្ធិភាព​ដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សង ប្រាក់ ដែលស្ថិត​ក្រោម​អាណា​ព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា និងមានបំណងកាន់កាប់ម៉ិចស្តូស៊ីទ្រព្យសកម្មគ្រីបតូ ក្នុង​នាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ។

សូមបញ្ជាក់ថា យោងតាមប្រការ១៦ នៃប្រកាសស្តីពីប្រតិបត្តិការពាក់ព័ន្ធនិងទ្រព្យសកម្មគ្រីបតូ, ធនាគារ​ពាណិជ្ជ អាចកាន់កាប់ ម៉ិចស្គូស៊ើទ្រព្យសកម្មគ្រីបតូ ក្រុម១ (ក) (មុនថ្លឹងហានិភ័យ) ជា​អតិបរមា ៥% នៃដើមទុនថា្នក់ទី១ទូទៅសរុប និងស៊ិចស្តស៊ីទ្រព្យ សកម្មគ្រីបតូ ក្រុម១ (ខ) (មុន​ថ្លឹងហានិភ័យ) ជាអតិបរមា ៣% នៃដើមទុនថ្នាក់ទី១ទូទៅសរុប។ ចំណែកប្រការ ១៧, ធនាគារ​ជាតិ នៃកម្ពុជា អាចតម្រូវឱ្យធនាគារពាណិជ្ជ រក្សាដើមទុន​បន្ថែម​សម្រាប់​ហានិភ័យ​ផ្សេង​ទៀត​ដូចជា ហានិភ័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រៅពីហានិភ័យប្រតិបត្តិការ ហានិភ័យ​ឥណទាន ​ឬហានិភ័យទីផ្សារ ដែលបានកំណត់នៅក្នុងក្របខ័ណ្ឌដើមទុនបទប្បញ្ញត្តិអប្បបរមា, ក្រៅ​ពីនេះធនាគារជាតិនៃកម្ពុជា បានកំណត់បទប្បញ្ញាត្តិផ្សេងៗទៀត, ការផ្តល់​សេវា​ទ្រព្យ​សកម្ម​គ្រីបតូ​ និងការដាក់ទណ្ឌកម្ម និងពិន័យជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm