អាំ សុវណ្ណារ៉ា​ត់ អះអាង​ពី​ការប្រកួត​បញ្ចប់​លី​គ និង​ត្រៀម​ប្រកួត​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ជាតិ​

2021/11/03 05:27:42 pm        339

​បាល់ទាត់៖ អ្នកចាំទី​ដៃ​ទី​១ នៃ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង អាំ សុវណ្ណារ៉ា​ត់ បាន​បង្ហាញ​ជំហរ​យ៉ាង​មុតមាំសម្រាប់​ការប្រកួត​សេសសល់នៃ​លី​គ​កំពូល​កម្ពុ​ជាតិ ក៏​ដូច​ជាការ​ត្រៀម​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់ជាតិ​) ឆ្នាំ​២០២១ ដោយ​រូបគេ​បាន​ប្ដេជ្ញា​ចិត្តនឹង​ជួយ​ក្រុម​ស្វែងរក​ជ័យជម្នះ​គ្រប់ការ​ប្រកួត។​

​សុវណ្ណារ៉ា​ត់ បាន​បញ្ជាក់​ថា សម្រាប់​ការប្រកួត ២​ប្រកួត​ចុងក្រោយ​នៃ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២១ ខ្លួនក៏ដូចជា​មិត្ត​រួម​ក្រុមគឺ​ត្រូវការ​ឈ្នះ​ទាំង ២​ប្រកួតដើម្បី​មានឱកាស​ប្រជែង​ជើងឯកក៏ដូចជា​ចំណាត់ថ្នាក់​ល្អ។ រីឯ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ជាតិវិញ រូបគេ​បាន​សម្ដែង​ការ​សប្បាយ​ចិត្តដែល​ពាន​នេះអាច​ដំណើរ​ការប្រកួត​ធម្មតាដោយ​គ្មាន​ការលុបចោល ព្រមទាំង​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនា ៥០% នៃ​ចំនួន​កៅអី​តាម​កីឡដ្ឋាន​នីមួយៗ​ទៀត​ផង។​ ​គួរ​ដឹងថា ចំពោះ ២​ប្រកួត​ចុងក្រោយ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងនៃ​លី​គ​កំពូល​កម្ពុជា គឺ​ត្រូវ​ជួប​ក្រុម​ភ្ញៀវ​គិរីវង់នា​ថ្ងៃទី​១៣-​វិច្ឆិកា មុន​ជួប​ក្លិប​អង្គ​រថា​យ​ហ្គឺ​រនា​ថ្ងៃទី​១៩-​វិច្ឆិកានៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប។ បច្ចុប្បន្ន​ក្រុម​លោក Conor Nestor កំពុង​ឈរ​លេខ​២ និង​មាន ៣៦​ពិន្ទុតាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ភ្នំពេញ​ក្រោ​ន ៤​ពិន្ទុ ដែល​មានន័យថា លុះត្រា​ភ្នំពេញ​ក្រោ​នរក​បាន ៣​ពិន្ទុ​ទៀត ទើប​ព្រះខ័ន​រាជ​ស្វាយរៀងអស់​ឱកាស​ប្រជែង​ជើងឯក​លី​គ​ឆ្នាំនេះ។​

​ចំណែក​ការប្រកួត​ពានរង្វាន់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់ជាតិឆ្នាំនេះ​វិញ ព្រះខ័ន​រាជ​ស្វាយរៀងត្រូវ​ជួប​ក្រុម​ជើងឯក​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្តឆ្នាំ​២០២១ គឺ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ីក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយនា​ថ្ងៃទី​៩ ខែវិច្ឆិកា​ខាងមុខ។ ចំពោះ​ការប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ ក៏ដូចជា​វគ្គ ៨​ក្រុម​ចុងក្រោយនៃ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ​ឆ្នាំនេះគឺ​អនុវត្តតាម​ប្រព័ន្ធ​ថ្មី ដោយ​ការប្រកួត​ចាញ់​ធ្លាក់​តែម្ដងពុំមាន​ការប្រកួត ២​ជើងដូច​រដូវ​កាល​មុនៗ​ឡើយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm