អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានអភិវឌ្ឍ និងធ្វើទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​មន្រ្តីរាជការ

2024/12/30 06:28:18 pm        213

នៅឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ បានអភិវឌ្ឍ និង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរាជការ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ការអភិវឌ្ឍ និង​ធ្វើទំនើបកម្មនេះទទួលបានលទ្ធផលជាច្រើនគួរឲ្យកត់សំគាល់។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានអញ្ជើញជាអធិបតីបើក​សន្និបាតបូ​កស​រុប​ត្រួតពិ​និត្យ​លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ស្ថិតនៅសាល​ប្រជុំ​ទីស្តី​ការ​ក្រសួងមហាផ្ទៃ អគារS ដែលមានអ្នកចូលរួមចំនួនប្រមាណជាង៧រយនាក់។

នៅក្នុងអង្គពិធី លោកឧត្តមសេនីយ៍ឯក ម៉ុក វណ្ណា ប្រធាននាយកដ្ឋានរដ្ឋបាល នៃ​អគ្គនាយក​ដ្ឋាន​ធន​ធាន​មនុស្សបា​នបង្ហាញពីលទ្ធផលការងារអភិវឌ្ឍ និងធ្វើទំនើបកម្មប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​មន្រ្តី​រាជការ ដោយអគ្គនាយកដ្ឋានធនធានមនុស្សសម្រេចបានលទ្ធផលជាច្រើនដូចជា៖ បាន​បង្កើត និងកំពុងដាក់ឱ្យប្រើកម្មវិធីគ្រប់គ្រងវត្តមានមន្រ្តីនគរបាលជាតិ (VATTMEAN) នៅក្នុង Google Play និង App store និងកម្មវិធីសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់ គ្រប់​ប្រភេទ​របស់​មន្ត្រី​នគរបាលជាតិតាម Web Application និង Mobile App។ បានរៀបចំ Domain និង Sub Domain ផ្លូវការរបស់អគ្គនាយកដ្ឋានធនធានមនុស្ស នៅក្រោម Domain ក្រសួង​មហាផ្ទៃ​សម្រា​ប់​ប្រព័ន្ធ​គ្រប់​គ្រងទិន្នន័យមន្ត្រីនគរបាលជាតិ និងកម្មវិធីសុំច្បាប់របស់មន្ត្រីនគរបាលជាតិ។ បាន Register Broadcom Account ជាមួយសារអេឡិកត្រូនិកផ្លូវការរបស់ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើ​ការ​ផ្ទេរ Owner License មកក្រោមកម្មសិទ្ធិរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងបាន​ធ្វើ​បច្ចុប្បន្ន​ភាព​ទិន្នន័យដោយស្កែនរូបថតរបស់មន្រ្តីរាជការជាដើម។

គួរបញ្ជាក់ដែរថា សន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ រៀបចំឡើង​ក្នុង​គោល​បំណង​សំខាន់​ៗចំនួន ៣ គឺ រួមមាន៖ ទី១.ពិនិត្យ​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និងលើកទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ទី២.​ចែករំលែកបទពិសោធន៍ល្អៗ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ លើ​ការងារ​គ្រប់​គ្រង និងអភិវឌ្ឍធនធានមនុស្ស និង​ការអនុវត្ត​នូវលិ​ខិត​បទដ្ឋាន​គតិយុត្ត​នានា​ពាក់ព័ន្ធ​នឹង​ការងារ​បុគ្គលិក និងទី៣-ដាក់ចេញទិសដៅការងារបន្ត និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ ឱ្យ​ឆ្លើយ​តបទៅនឹង បេសកកម្ម គោលបំណង និងគោលដៅរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និង​សំណូមពររបស់អង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        60
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm