ពលរដ្ឋជាច្រើនត្រៀមចូលរួមព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលគ្រោងចាប់ផ្តើមផ្លូវការនាថ្ងៃស្អែក

2024/12/30 06:57:10 pm        188

ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងឈានចូលមកដល់ក្នុងថ្ងៃទី៣១ ខែធ្នូស្អែកនេះ ដែលនឹង​មាន​ការ​បង្ហាញ​ទស្សនីយភាពជាច្រើន ដូចជាក្បួនព្យុហយាត្រា​ជា​ដើម​ដើម្បី​បង្ហាញ​សិល្បៈ​វប្បធម៌​សម្បូរ​បែបរ​បស់​កម្ពុជា។ ខណៈប្រជាពលរដ្ឋដែលរស់នៅតំបន់ផ្សេងៗបានត្រៀមខ្លួនរួចជាស្រេច ដើម្បី​ចូល​រួម​អបអរសាទរក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។

កំពុងដើរទស្សនា និងថតរូបលេងកម្សាន្តនៅមុខព្រះបរមរាជវាំង កញ្ញា លីម ម៉ារី ជាពលរដ្ឋ​រស់​នៅ​ទី​ក្រុង​ភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា កញ្ញាពិតជាសប្បាយរីករាយណាស់ នៅពេលដែល​កម្ពុជា​អាច​រៀបចំនូវព្រឹត្តិការណ៍ល្អៗជាបន្តបន្ទាប់ ដែលបង្ហាញពីឆន្ទៈ​រួបរួម​​គ្នាក្នុ​ង​ការ​បន្ត​រក្សា​សុខ​សន្តិភាព​ ក៏ដូចជាបង្ហាញនូវអ្វីដែលខ្មែរកំពុងមាន និងការរស់នៅប្រកប​ដោយ​ភាព​សម្បូរ​សប្បាយ​ក្រោម​ការ​ដឹកនាំដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសការបង្ហាញពីការរួបរួម សាមគ្គីភាព​របស់​ខ្មែរ​តែមួយ។

ស្រដៀងគ្នានេះ ក្រុមប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តនៅមុខព្រះបរមរាជវាំងដែរ បាន​លើក​ឡើង​ថា ព្រោះតែកត្តាសុខសន្តិភាព ទើបធ្វើឲ្យកម្ពុជាអាចប្រារព្ធនូវព្រឹត្តិការណ៍ធំៗជាច្រើន បើ​គ្មាន​សន្តិភាព ក៏មិនអាចមានអ្វីៗគ្រប់យ៉ាងបានដូចគ្នាដែរ។ ប្រជាពលរដ្ឋ ក៏បានបន្ត​អំពាវនាវ​ដល់​មហា​ជន​អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីមើលពីទិដ្ឋភាពទូទៅផ្សេងៗ និង​ការបង្ហាញពីវប្បធម៌យ៉ាងសម្បូរបែបរបស់ខ្មែរ។

សូមជម្រាបថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ថែម​ទៀត ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុង​គោល​បំណង​ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុង​នោះ​តាមរ​យៈ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ និងកម្មវិធីនានា។ ព្រឹត្តិការណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយ​បន្ត​រហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥ ស្ថិតនៅនៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូត​ដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង ដែលនឹងមាន​អ្នក​ចូលរួម​ប្រមាណ​ជាង ៣០០០នាក់ ដើរដង្ហែ រួមទាំងការសម្តែងទស្សនីយភាពចម្រុះគ្រប់ទម្រង់ បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​ប្រទេសកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        132
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm