ក្រុម​តា​លី​បង់​សន្យា​ថា ​នឹង​អនុញ្ញាត​ឲ្យ​ក្មេង​ស្រីមានឱកាស​ទៅ​សិក្សា​ក្នុង​ពេល​ឆាប់ៗ​នេះ​

2021/11/03 05:46:59 pm        184

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ រដ្ឋាភិបាល​តា​លី​បង់​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយ​ថា ​ខ្លួន​នឹង​ប្រកាស​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់ៗ​នេះ​លើ​ក្មេង​ស្រី​វ័យ​ជំទង់ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រៀន​វិញ ប៉ុន្តែ​បាន​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ជួយ​ផ្តល់​មូលនិធិ​ដល់​ដំណើរការ​នេះ ខណៈ​ជំនួយ​ខាងក្រៅ​ប្រទេស​ភាគច្រើន​ត្រូវ​បាន​ផ្អាក​។​

​ការធានា​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រីគឺជា​បញ្ហា​ដ៏​រសើប​បំផុត​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ ដែល​កំពុង​រួម​រឹត​លើ​ក្រុម​តា​លី​បង់ចាប់​តាំង​ពី​ក្រម​នេះ​បាន​ដណ្ដើម​ក្ដោប​ក្ដាប់​អំណាច​កាលពី​ខែ​សីហា ដោយ​ស្ថាប័ន​អន្តរជាតិ​នានា​ទាមទារ​ភស្តុតាង​ដែល​បង្ហាញ​ថា ​បញ្ហា​ទាំងនោះ​ត្រូវបាន​គោរព ​និង​ដោះស្រាយ មុន​ពេល​ការពិភាក្សា​អំពី​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នៃ​រដ្ឋាភិបាល​ថ្មីកើតឡើង​។ ​កាលពី​ខែ​កញ្ញា ចលនា​អ៊ីស្លាម​និយម​ប្រកាន់​តឹង​មួយ​នេះបាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ជា​សកល នៅ​ពេល​ដែល​ខ្លួន​អនុញ្ញាត​ឱ្យ​ក្មេង​ប្រុស​ត្រឡប់​ទៅ​សាលារៀន​វិញ ប៉ុន្តែ​បាន​ប្រាប់​ក្មេង​ស្រី​វ័យ​ជំទង់​ឱ្យ​ស្នាក់​នៅផ្ទះ​ រហូតដល់​លក្ខខណ្ឌ​នានា​អនុញ្ញាត​ឱ្យ​ពួកគេ​ត្រឡប់​ទៅ​សាលារៀន​វិញ​។ ​លោក Waheedullah Hashimi នាយក​កម្មវិធី​ខាងក្រៅ​ប្រព័ន្ធ និង​ជំនួយ​នៅ​ក្រសួង​អប់រំ​បាន​ប្រាប់សារព័ត៌មាន Reuters ក្នុង​បទសម្ភាសន៍​មួយ​ថា យើង​នឹង​មាន​ការប្រកាស​ដំណឹង​ល្អ​សម្រាប់​ប្រទេស​ទាំងមូល សម្រាប់​ប្រជាជាតិ​ទាំងមូល។​

​នៅ​តំបន់​មួយ​ចំនួនភាគ​ខាងជើង​ប្រទេស​នេះ ក្មេង​ស្រី​បាន​បន្ត​ការសិក្សា​របស់​ពួកគេ​រួចហើយ ប៉ុន្តែ​អ្នក​ផ្សេងទៀត​ត្រូវ​បាន​បង្ខំ​ឱ្យ​សិក្សា​ដោយ​លួចលាក់​។​ ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុម​តា​លី​បង់​ប្រឈម​នឹង​ការ​ដួល​រលំ​សេដ្ឋកិច្ច និង​ប្រាក់​ជំនួយ​ពី​បរទេសត្រូវ​បាន​បង្កក ​ក្រុម​តា​លី​បង់​បាន​ប្រកាស​ការ​ហាម​ប្រាម​ទាំងស្រុង​លើ​ការប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​ នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ ជា​សកម្មភាព​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​រអាក់រអួល​កាន់​តែ​ខ្លាំង​ថែមទៀត​ដល់​សេដ្ឋកិច្ច ​ដែល​បាន​រុញ​ទម្លាក់​ដល់​កម្រិត​នៃ​ការ​ដួល​រលំ​ដោយ​សារតែ​ការ​ដក​ការ​គាំទ្រ​ពី​អន្តរជាតិ​ភ្លាមៗ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        95
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        133
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm