យន្តហោះ Jeju Air កូរ៉េខាងត្បូងមួយគ្រឿងទៀត បានជួបប្រទះបញ្ហាឧបករណ៍ចុះចត

2024/12/30 08:11:19 pm        120

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុន Jeju Air ដែលបានចាកចេញពីអាកាសយានដ្ឋាន Gimpo ក្នុងទីក្រុងសេអ៊ូល ទៅកាន់កោះ Jeju របស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ (៣០ ធ្នូ) នេះ បានជួបប្រទះបញ្ហាដែលមិនទាន់កំណត់បានលើឧបករណ៍ចុះចត បន្ទាប់ពីហោះឡើង ហើយបានត្រឡប់ទៅអាកាសយានដ្ឋាន Gimpo វិញ និងបានចុះចតដោយសុវត្ថិភាព នេះបើតាមសារព័ត៌មាន Yonhap បានរាយការណ៍ដោយសម្អាងដល់ប្រភពដែលសុំមិនបញ្ចេញឈ្មោះ។

ប្រភពឧស្សាហកម្មនោះបានប្រាប់កាសែត Yonhap ថា យន្តហោះ Jeju Air ជើងហោះហើរ 7C101 ដែលមានអ្នកដំណើរ ១៦១នាក់ បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Gimpo នៅម៉ោង ៦:៣៧នាទីព្រឹក (ម៉ោងក្នុងស្រុក) មានទិសដៅទៅកាន់កោះ Jeju ហើយយន្តហោះបានត្រឡប់ទៅព្រលានវិញនៅម៉ោង ៧:២៥នាទីព្រឹក ដោយសារបញ្ហាមេកានិច ដែលបណ្តាលមកពីម៉ាស៊ីនចុះចត។

អ្នកដំណើរ និងបុគ្គលិកទាំងអស់មានសុវត្ថិភាព ហើយក្រុមបច្ចេកទេសកំពុង ពិនិត្យមើល និងកំណត់បញ្ហាដែលកើតឡើងនោះ ដើម្បីធានាសុវត្ថិភាព និងទំនុកចិត្តអ្នកដំណើរ។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសំបុត្រសមរម្យមួយនេះ បានប្រើប្រាស់យន្តហោះ Boeing 737-800 នៅលើផ្លូវហោះហើរនោះ ហើយនេះគឺជាគំរូដូចគ្នានឹងយន្តហោះដែលពាក់ព័ន្ធនឹងគ្រោះមហន្តរាយកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្ស ១៧៩នាក់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm