សម្ដេចធិបតី៖ ជោគជ័យព្រឹត្តិការណ៍ធំៗ និងការជួបជុំលេង-ទស្សនាកីឡា អាស្រ័យកត្ដាចម្បងបំផុត គឺសន្ដិភាព

2024/12/30 08:56:07 pm        133

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹក​នូវ​មហា​ជោគជ័យដ៏អស្ចារ្យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការរៀប​ចំ​នូវ​ព្រឹត្តិការណ៍កីឡាធំៗជាបន្ដបន្ទាប់ គឺមិនមែនកើតឡើងដោយចៃដន្យឡើយ តែអាស្រ័យ​កត្ដា​ចម្បង​បំផុត គឺកត្ដាប្រទេសកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពនយោបាយ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ ។

ប្រសាសន៍របស់សម្ដេចបរធិបតី ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរ​សាទរ «ទិវាសន្ដិភាពនៅកម្ពុជា» កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែល​មាន​ការ​ប្រកួត​មិត្ត​ភាព​ចំនួន ២គូ និងមានប្រជាពលរដ្ឋ និងយុវជនរាប់ម៉ឺននាក់ បានចូលរួមទស្សនាពេញ នៅវិមាន​ពហុ​កីឡដ្ឋានជាតិមរតកតេជោ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជួបជុំលេងកីឡា និងទស្សនា​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់នាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីស្មារតីស្រលាញ់កីឡា និងការ​ចូល​រួម​ថែ​រក្សា​សន្ដិភាព ដែលបានរំលេចនូវអត្ថន័យ «កីឡារស់ក្នុងសន្ដិភាព» ហើយព្រឹត្តិការណ៍នេះ ក៏បាន​ទាញសម្ដេចឲ្យរំលឹកដល់អនុស្សាវរីយ៍មិនអាចបំភ្លេចបាន នៃជោគជ័យ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងបានកោតស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ-អន្ដរជាតិ ។

សម្ដេចបានសង្កត់ធ្ងន់ថា ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ទាំងអស់នេះ ពុំមែន​កើត​ឡើង​ដោយ​ចៃដន្យ តែដោយសារកម្ពុជាមានសុខសន្ដិភាពពេញលេញ ដោយផ្ដើមចេញ​ពី​ការ​លះបង់​សាច់​ស្រស់ ឈាមស្រស់ របស់យុវជនសម័យមុន និងឥស្សរជន ជាក់ស្ដែងសម្ដេចបាន​រំម្លឹក​នូវ​ប្រសាសន៍​របស់ឯកឧត្តមនាយឧត្តមនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែល​បានលើកឡើងថា យុវជនកម្ពុជាសម័យនេះ មានសំណាង ដ្បិត​ស្រប​ពេល​កំពុង​ទស្សនា​បាល់​ទាត់​ដោយ​រីករាយនៅពហុកីឡដ្ឋានជាតិ ផ្ទុយពីបណ្ដាប្រទេសកំពុងមានសង្គ្រាម ដែលយុវជន​កំពុ​ង​តែ​ត្រូវស្លាប់ ភ័យខ្លាច វេទនាបែកបាក់គ្រួសារជាដើម ។

បន្ទាប់ពីមានប្រសាសន៍ថ្លែងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវា​សន្ដិភាព​នៅ​កម្ពុជា​» ថ្ងៃទី ២៩ ខែធ្នូ សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងកូនប្រុស បាន​អញ្ជើញ​ទស្សនា​ការ​ប្រកួត រហូតដល់ចប់ ក្នុងនោះដែរ សម្រាប់គូពិសេស រវាងក្រុមបាល់ទាត់​សហភាព​សហព័ន្ធ​យុវជនកម្ពុជា ដែលមានវត្តមានកីឡាករជាថ្នាក់ដឹកនាំកំពូលៗក្នុងជួរាជរដ្ឋាភិបាល អតីត​កីឡាករ និងយុវជន មកពីគ្រប់មជ្ឈដ្ឋាន បានយកឈ្នះយកឈ្នះក្រុមបាល់ទាត់តារាកម្ពុជា(A) ដោយ​លទ្ធផល ១-០ នៅចុងម៉ោង គ្រាដែល ១គូទៀត គឺក្រុមបាល់ទាត់គុនខ្មែរអលស្ដារ ប្រកួត​ស្មើ​ក្រុម​បាល់ទាត់តារាកម្ពុជា(B) ដោយលទ្ធផល ១-១ ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        41
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        65
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm