ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជា​ប្រកាស​ជ្រើសរើស​យុវជន​អាយុ​ក្រោម​ ១៥​ឆ្នាំ​ឱ្យ​ដាក់ពាក្យ​ហ្វឹកហាត់​

2021/11/03 06:01:29 pm        122

បាល់ទាត់៖ ក្រុមបាល់ទាត់​ដែល​ស្ថិតនៅ​លី​គ​កំពូល​កម្ពុជា អគ្គិសនី​កម្ពុជា​បាន​ប្រកាស​ជ្រើសរើស​យុវជន​អាយុ​ក្រោម ​១៥​ឆ្នាំ ខណៈ​បាល់ទាត់​នៅ​ព្រះរាជាណាចក្រ​កម្ពុជាកំពុង​មាន​ការ​រីក​ចម្រើន​។​ ​តាមរយៈ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន ក្លិប​បាល់ទាត់​អគ្គិសនី​កម្ពុជាបាន​រំ​លេង​ឡើង​ថា ដើម្បី​ចូលរួម​អភិវឌ្ឍ​បាល់ទាត់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ទៅ​ពេលអនាគត ក្លិប​នឹង​បើកទទួល​បង្ហាត់បង្រៀន​ដល់​ឥតគិតថ្លៃដល់​យុវជន​អាយុ​ក្រោម ​១៥​ឆ្នាំបន្ថែមទៀត​សម្រាប់​ឆ្នាំ​២០២១ ​នេះ​។

​ប្រភព​បន្ថែមថា ក្លិប​បើកទទួល​ពាក្យស្នើសុំ​ហ្វឹកហាត់សម្រាប់​យុវជន​ដែល​បានដាក់​ពាក្យ ​៣០០​នាក់​ដំបូង​គេតែប៉ុណ្ណោះ ហើយ​យុវជន​ដែលមាន​សមត្ថភាព និង​ទេ​ព្យ​កោសល្យ​ខ្ពស់ក្នុងចំណោម​យុវជន​ដែល​បានដាក់​ពាក្យ ៣០០​នាក់នឹង​ក្លាយជា​យុវជន​ថ្នាល​របស់​ក្លិន​អគ្គិសនី​កម្ពុជា ព្រមទាំង​មានឱកាស​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់​ថ្នាក់​យុវជន និង​ពានរង្វាន់​ថ្នាក់ជាតិ​នានា​។​ ​ជាមួយគ្នានេះ​ក្លិប​ក៏បាន​បញ្ជាក់​ពី​លក្ខ​ខ័​ណ្ឌ​ដែល​ត្រូវដាក់​ពាក្យ​ផងដែរ​ រួមមានយុវជន​ខ្មែរ​អាយុ​ក្រោម ​១៥​ឆ្នាំ (​ឆ្នាំ​កំណើត ២០០៦-២០០៨), មាន​កាយសម្បទា​មាំមួន (​កម្ពស់​ពី ​១​ម៉ែត្រ​៧០​ទៅមាន​អាទិភាព​ខ្ពស់​), មាន​ទីលំនៅ​នៅ​ភ្នំពេញ កំពង់ស្ពឺ និង​ខេត្តកណ្តាល។ ចំពោះ​ការបំពេញ​ប្រវត្តិរូប​ចូលទៅ​កាន់​តំណ www.edc.com.kh/id/902912288 រឺ​ស្កេ​ន QR Code ហើយ​កា​ល​បរិច្ឆេទ​សាកល្បង​សមត្ថភាពនឹង​ជូនដំណឹង​តាម​ប្រព័ន្ធ​ទូរស័ព្ទ និង​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm