យុវជនចិនចំនួន ៣,៤លាននាក់ បានសម្រុកចូលប្រឡងបម្រើការងារជាមន្រ្តីរាជការស៊ីវិលក្នុងឆ្នាំនេះ ទាក់ទាញដោយការរំពឹងទុកនៃសន្តិសុខការងារពេញមួយជីវិត និងអត្ថប្រយោជន៍ រួមទាំងលំនៅដ្ឋានឧបត្ថម្ភធន ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចធ្វើឱ្យប៉ះពាល់ដល់វិស័យឯកជន ហើយភាពអត់ការងារធ្វើរបស់យុវជននៅតែមានកម្រិតខ្ពស់។

ចំនួនអ្នកដាក់ពាក្យដែលបានកើនឡើងជាង ៤០០.០០០សំណើពីឆ្នាំមុន និងបានកើនឡើង ៣ដងចាប់តាំងពីឆ្នាំ២០១៤ មក បានឆ្លុះបញ្ចាំងពីតម្រូវការដ៏ធំសម្រាប់ស្ថិរភាពជីវិតរបស់យុវជនចិនកើតជំនាន់ចុងឆ្នាំ១៩៩៩ ដែលមិនសប្បាយចិត្ត និងកង្វះជម្រើសដ៏ទាក់ទាញក្នុងវិស័យឯកជន ទោះបីជារដ្ឋាភិបាលក្នុងតំបន់កំពុងជួបការលំបាកក្នុងការទូទាត់ប្រាក់ឈ្នួលដោយសារវិបត្តិសារពើពន្ធក៏ដោយ។

អ្នកដាក់ពាក្យប្រឡងជាច្រើន បានលើកឡើងពីកិត្យានុភាពសង្គម និងស្ថិរភាព ជាកត្តាចំបងនែមូលហេតុដែលពួកគេចង់ធ្វើការងាររដ្ឋាភិបាល ឬសហគ្រាសរដ្ឋ (SOE) ហើយមិនចង់ត្រូវបញ្ឃប់ការងារយ៉ាងស្រួលក្នុងវិស័យឯកជន។

ការបញ្ឈប់ការងារគឺកម្រមានណាស់នៅក្នុងការងារមន្រ្តីរាជការស៊ីវិលរបស់ប្រទេសចិន ដែលធ្វើឱ្យវិស័យនេះក្លាយជា "ឆ្នាំងបាយ" សម្រាប់ប្រជាជន ប៉ុន្តែបុគ្គលិកក៏អាចត្រូវបានបណ្តេញចេញដោយសារការបំពានវិន័យ — ឃ្លាប្រើជំនួសពាក្យពុករលួយ— ផងដែរ៕