វិស័យឧស្សាហកម្ម បាននិងកំពុងក្លាយជាវិស័យស្នូលដ៏សំខាន់នៅក្នុងសេដ្ឋកិច្ច

2024/12/30 09:24:29 pm        340

វិស័យឧស្សាហកម្មគឺវិស័យស្នូល បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាម​រយៈប្រសិទ្ធភាពនៃការប្រើ ប្រាស់ធនធាន ការបង្កើត​បរិមាណ​គុណ​ផល​ប្រកប​ដោយ​គុណភាព ការងារ និងប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។

ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​កម្មវិធីប្រគល់ ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២៤ នៅចុង​សប្តាហ៍​កន្លងមកថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជារីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យ​ឧស្សាហកម្ម​ជា​វិស័​យ​ស្នូល ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ តាម រយ:ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងការ​បង្កើន​ប្រសិទ្ធភាព​ផលិតភាពផលិតផលនិងការងារ សម្រាប់ប្រកួតប្រជែងនៅក្នុង ទីផ្សារជាតិ និង​អន្តរជាតិ​។

ឯកឧត្តម បន្តថា ជាក់ស្តែងនាថ្មីៗនេះ កម្ពុជាបាននាំចេញកុងតេន័រទី ១លាន ដែល​បាន​ឆ្លង​កាត់​កំពង់​ផែ​អន្តរជាតិព្រះសីហនុ ដោយមិនរាប់ចូលនូវច្រកផ្សេងៗ, ដែលនេះជា​ជោគជ័យ​ថ្មី​មួយ​ទៀត​ ដោយបានបង្ហាញឱ្យឃើញថា ការនាំចេញរបស់កម្ពុជាមាន កំណើនកើនឡើង, ផលិត​កម្ម​ក្នុង​ស្រុក​កាន់តែប្រសើរ ជាពិសេសឧស្សាហកម្មធំៗ និងឧស្សាហកម្មកម្មន្តសាលក៏បានកើនឡើង ទោះបី វិស័យសេវាកម្មមានការថមថយ តែវិស័យឧស្សាហកម្មបានកំពុងគាំទ្រដល់ការនាំចេញ ដែល​នេះជាចំណុចល្អបានធ្វើឱ្យកម្ពុជាឈាន ឡើងមួយកម្រិតថែមទៀត។

សូមបញ្ជាក់ថា ទាក់ទិនវិស័យឧស្សាហកម្ម, សម្រាប់ឆ្នាំ ២០២៤ (នៅពាក់កណ្តាល់ឆ្នាំ) ត្រូវ​បាន​រាជ​រដ្ឋាភិបាលព្យាករថា មាន កំណើន ៧,៩% ខណៈនៅឆ្នាំ ២០២៥ ខាងមុខនេះ ត្រូវ​បាន​ព្យាករ​នឹង​មានកំណើន ៨,៦% ដែលគាំទ្រដោយការរក្សាបានតុល្យភាព នៃអនុវិស័យកាត់ដេរ និង​កម្មន្តសាលមិនមែនកាត់ដេរ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ ត្រូវបានរំពឹងថា នៅបន្ត​រក្សា​បាន​កំណើន​ ប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩, ដោយសារភាពប្រសើរនៃតម្រូវការសកល គួប​ផ្សំ​នឹង​ការ​ពង្រឹងការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងលើកកម្ពស់បរិយាកាស វិនិយោគ និងភាពប្រកួត ប្រជែង​ជាមួយ​នឹង​ការ​បង្កើន​ផលិតភាពពលកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        130
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm