ជនអន្តោប្រវេសន៍យ៉ាងតិច ៦៩នាក់ បានស្លាប់ ដោយសារលិចទូក នៅតាមផ្លូវដ៏គ្រោះថ្នាក់ ពីម៉ារ៉ុកទៅអេស្ប៉ាញ

2024/12/30 10:42:51 pm        163

អាជ្ញាធរម៉ាលី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៩នាក់ បានស្លាប់ បន្ទាប់ពីទូកមួយគ្រឿងដែលធ្វើដំណើរពីអាហ្វ្រិកខាងលិច ទៅកាន់កោះកាណារី បានក្រឡាប់លិចនឆ្នេរសមុទ្ររបស់ប្រទេសម៉ា   រ៉ុក កាលពីថ្ងៃទី១៩ ខែធ្នូ ខណៈដែលទិន្នន័យបង្ហាញថា ការស្លាប់របស់ជនអន្តោប្រវេសន៍ដែលប៉ុនប៉ងទៅដល់ប្រទេសអេស្ប៉ាញ បានកើនឡើងខ្ពស់ ក្នុងឆ្នាំ ២០២៤ ។

ទូកនោះ បានដឹកមនុស្សប្រមាណ ៨០នាក់ នៅពេលវា បានក្រឡាប់។ ក្រសួងការបរទេសម៉ាលី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា មានតែមនុស្ស ១១នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត បន្ទាប់ពីបានប្រមូលព័ត៌មាន ដើម្បីកំណត់ឧប្បត្តិហេតុឲ្យកាន់តែច្បាស់។

ក្រសួងបានបន្ថែមថា ក្រុមដោះស្រាយវិបត្តិមួយ ត្រូវបានបង្កើតឡើង ដើម្បីតាមដានស្ថានការណ៍នេះ។

ផ្លូវធ្វើដំណើរនៅសមុទ្រអាត្លង់ទិកពីឆ្នេរសមុទ្រនៃអាហ្រ្វិកខាងលិច ទៅកាន់តំបន់កោះកាណារីរបស់ប្រទេសអេស្ប៉ាញ ជាធម្មតាត្រូវបានប្រើប្រាស់ដោយជនអន្តោប្រវេសន៍អាហ្រ្វិក ដែលព្យាយាមទៅដល់ប្រទេសអេស្ប៉ាញដីគោក បានកើនឡើង នៅឆ្នាំនេះ ដោយមានអ្នកមកដល់ចំនួន ៤១.៤២៥នាក់ ក្នុងខែមករាដល់ខែវិច្ឆិកា លើសពីកំណត់ត្រាឆ្នាំមុន ដែលមានចំនួន ៣៩.៩១០នាក់។

ជម្លោះជាច្រើនឆ្នាំនៅក្នុងតំបន់ Sahel ដែលរួមមានប្រទេសម៉ាលី ភាពអត់ការងារធ្វើ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើសហគមន៍កសិកម្ម គឺជាហេតុផល ដែលមនុស្សព្យាយាមឆ្លងកាត់តាមផ្លូវ     សមុទ្រនេះ។

មនុស្សម្នាក់ បានស្លាប់ក្នុងចំណោមមនុស្ស ៣០០ នាក់ ដែលបានមកដល់ដោយជិះទូកចំនួន ៦គ្រឿង កាលពីថ្ងៃសុក្រ នៅលើកោះ El Hierro ក្នុងតំបន់កោះCanaries។ នេះបើយោងតាមអង្គការកាកបាទ    ក្រហម។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm