សាជីវកម្មអភិវឌ្ឍន៍កសិកម្មបង់ក្លាដែស(BADC) បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសបង់ក្លាដែស បានចុះ កិចច្ចព្រមព្រៀងរយៈពេលពីរឆ្នាំ ក្នុងការនាំចូលជីចំនួន ៤00.000តោន ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែ ខណៈដែលប្រទេសអាស៊ីខាងត្បូងនេះ ស្វែងរកបង្កើនសន្តិសុខស្បៀងរបស់ខ្លួន។
មន្ត្រីបង់ក្លាដែស បាននិងកំពុងធ្វើការ ដើម្បីបង្កើនផលិតកម្មស្បៀង ខណៈដែលប្រទេសនេះ ប្រឈមមុខនឹងការកើនឡើងនៃតម្រូវការស្បៀង ចំពេលមានការថយចុះនៃដីកសិកម្ម ដោយសារការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស និងចំនួនប្រជាជនកើនឡើង។
សាជីវកម្មអភិវឌ្ឍន៍កសិកម្មបង់ក្លាដែស(BADC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Ma'aden ក្នុងទីក្រុងរីយ៉ាដ ( Riyadh) កាលពីថ្ងៃទី ១៥ ខែធ្នូ បន្ទាប់ពីកិច្ចសហប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំរវាងពួកគេទាំងពីរ។
អ្នកគ្រប់គ្រងទូទៅរបស់ BADC លោក Ahmed Hassan Al-Mahmud បានប្រាប់សារព័ត៌មាន Arab Newsថា៖«ជីមានគុណភាពល្អដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាជន ១៧៥ លាននាក់របស់យើង។ ជីនេះ ជួយយើងបង្កើនផលិតភាពលើសមុនច្រើនដង»។
ក្រោមកិច្ចព្រមព្រៀងចុងក្រោយនេះ ក្រុមហ៊ុន Ma'aden នឹងផ្គត់ផ្គង់ជីឌីអាម៉ូញ៉ូមផូស្វាត (diammonium phosphate) ចំនួន ៤០០.000តោន ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៦ និងផ្តល់ការបណ្តុះបណ្តាល ដល់កសិករបង់ក្លាដែស។