មានទាំងកំហឹង និងការឈឺចាប់ហួសប្រមាណ នៅកូរ៉េខាងត្បូង ក្រោយធ្លាក់យន្តហោះ ឆក់យកជីវិតមនុស្ស ១៧៩នាក់

2024/12/30 10:46:18 pm        70


យន្តហោះដឹកអ្នកដំណើរដែលមានមនុស្ស ១៨១នាក់ នៅលើនោះ បានរអិលលើផ្លូវរត់ក្នុងល្បឿនដ៏លឿន ហើយបានជ្រុលទៅបុកជញ្ជាំង មុនពេលផ្ទុះឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ សមាជិកអាកាសយានិក ២នាក់ ត្រូវបានជួយសង្គ្រោះឲ្យរួចរស់ជីវិតពីកន្ទុយយន្តហោះដែលកំពុងឆេះ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកនៅថ្ងៃទី២៩ ខែធ្នូ ដំណឹងដ៏ក្រៀមក្រំបានផ្សព្វផ្សាយដល់សាច់ញាតិដែលកំពុងរង់ចាំយ៉ាងអន្ទះសារ នៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង។

ល្ងាចថ្ងៃនោះ មនុស្ស ១៧៩នាក់ផ្សេងទៀត នៅលើយន្តហោះនោះ ត្រូវបានបញ្ជាក់ថា ស្លាប់ ដោយនាំឲ្យការធ្លាក់យន្តហោះដែលហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបដ៏ពេញនិយម Jeju Air ជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុត ពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងជាលើកដំបូង ក្នុងរយៈពេលជិត ៣ទសវត្សរ៍មកនេះ និងអាក្រក់បំផុតមិនធ្លាប់មាន នៅលើដែនដីកូរ៉េខាងត្បូង។

ក្រុមមន្ត្រីកំពុងស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឲ្យមានឧបទ្ទវហេតុយន្តហោះនេះ ដោយក្នុងនោះរួមទាំងមូលហេតុដែលឧបករណ៍ចុះចត ហាក់ដូចជាមានបញ្ហាផងដែរ និងថា តើយន្តហោះនេះ ត្រូវបានវាយប្រហារដោយសត្វស្លាបដែរ ឬយ៉ាងណា។ ខណៈដែលពាក្យចចាមអារ៉ាមអំពីមូលហេតុនៃគ្រោះថ្នាក់យន្តហោះនេះ បានលេចឡើង សមាជិកគ្រួសាររាប់រយនាក់នៃអ្នកដំណើរ បានស៊ូទ្រាំនឹងការរង់ចាំដ៏ឈឺចាប់ សម្រាប់ព័ត៌មានអំពីមនុស្សជាទីស្រលាញ់របស់ពួកគេវិលត្រលប់មកផ្ទះវិញពីដំណើរកម្សាន្តក្រៅប្រទេស។ សំឡេងយំស្រែក បានលាន់ឡើងពេញទាំងអាកាសយានដ្ឋាន Muan។ ស្ត្រីវ័យក្មេងម្នាក់ បានលួងលោមស្ត្រីចំណាស់ម្នាក់ដែលយំរៀបរាប់អំពីកូនប្រុសរបស់គាត់។ ស្ត្រី ២នាក់ផ្សេងទៀតកំពុងយំឱបគ្នា។ 

មន្ត្រីបាននិយាយថា គិតត្រឹមល្ងាចថ្ងៃទី២៩ ខែធ្នូ មានតែអ្នកស្លាប់ចំនួន ៦៥នាក់ប៉ុណ្ណោះដែលអាចកំណត់អត្តសញ្ញាណបានតាមរយៈស្នាមមេដៃ និងមធ្យោបាយផ្សេងៗទៀត។ សពរាប់សិបនាក់បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលមន្ត្រីមិនអាចកំណត់ភេទរបស់ជនរងគ្រោះបានភ្លាមៗ។ 

បុរសម្នាក់ឈ្មោះ Jang Gu-ho វ័យ ៦៨ឆ្នាំ បានអង្គុយយ៉ាងស្ងៀមស្ងាត់ នៅក្នុងសាលរង់ចាំអ្នកដំណើរមកដល់ក្បែរប្រពន្ធដែលកំពុងស្រក់ទឹកភ្នែក។ លោកបាននិយាយថា សាច់ញាតិរបស់លោក ៥នាក់ បានជិះយន្តហោះត្រលប់ពីវិស្សមកាលវិញ គឺប្អូនស្រីរបស់ភរិយាលោក កូនប្រសា និងចៅ ២នាក់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm