រដ្ឋមន្ត្រីការបរទេស លោក Lavrov៖ រុស្ស៊ីនឹងលុបចោលការហាមឃាត់មីស៊ីលជាឯកតោភាគី

2024/12/30 10:52:11 pm        84


រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃអាទិត្យ (ទី២៩ ខែធ្នូ) បាននិយាយថា ប្រទេសរុស្ស៊ី នឹងលុបចោលការហាមឃាត់ការដាក់ពង្រាយមីស៊ីលដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែររយៈចម្ងាយមធ្យម និងខ្លី ដោយសារតែសហរដ្ឋអាមេរិក បានដាក់ពង្រាយអាវុធបែបនេះ នៅក្នុងតំបន់ផ្សេងៗ ជុំវិញពិភពលោក។

ចំណាត់ការរបស់រុស្សីនេះដែលត្រូវបានបង្ហាញយូរយារណាស់មកហើយនោះ នឹងបញ្ជប់នូវអ្វីៗដែលនៅសេសសល់ពីសន្ធិសញ្ញាគ្រប់គ្រងអាវុធដ៏សំខាន់បំផុតមួយនៃសម័យសង្គ្រាមត្រជាក់ ចំពេលមានការព្រួយបារម្ភថា មហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំង២ របស់ពិភពលោក អាចនឹងឈានចូលការប្រណាំងប្រជែងអាវុធថ្មី រួមជាមួយប្រទេសចិន។

រុស្ស៊ី និងអាមេរិក ដែលប្រទេសទាំង២ បានទទួលស្គាល់ថា ទំនាក់ទំនងរបស់ពួកគេ មានសភាពកាន់តែអាក្រក់ជាងពេលណាៗទាំងអស់ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់ បានសម្តែងការសោកស្តាយ ចំពោះការបែកបាក់នៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនេះ ដែលស្វះស្វែងរកការសម្រាលការប្រកួតប្រជែងអាវុធ និងកាត់បន្ថយហានិភ័យពីការមានសង្គ្រាមនុយក្លេអ៊ែរ។

នៅពេលត្រូវបានសួរដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា តើរុស្ស៊ីអាចដកខ្លួនចេញពីសន្ធិសញ្ញា New Start មុនពេលផុតកំណត់ នៅខែកុម្ភៈ ឆ្នាំ២០២៦ ដែរ ឬទេ លោក Lavrov បានឆ្លើយថា បច្ចុប្បន្ន មិនមានលក្ខខណ្ឌសម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រជាមួយទីក្រុងវ៉ាស៊ីនតោនទៀតទេ។

លោកបានបញ្ជាក់ថា៖ «សព្វថ្ងៃនេះ វាគឺច្បាស់ណាស់ថា ការផ្អាករបស់យើងលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លី និងមធ្យម គឺមិនអាចអនុវត្តបានទៀតទេ ហើយនឹងត្រូវបោះបង់ចោល។ សហរដ្ឋអាមេរិកបានព្រងើយកន្តើយនឹងការព្រមានរបស់រុស្ស៊ី និងចិនយ៉ាងក្រអឺតក្រទម ហើយការអនុវត្តបានបន្ត ក្នុងការដាក់ពង្រាយអាវុធប្រភេទនេះ នៅក្នុងតំបន់ផ្សេងៗលើពិភពលោក»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        22

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm