អ្នកជំនាញបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

2021/11/03 06:36:27 pm        157

សៀមរាប ៖ ក្រុមអ្នកជំនាញ បានបង្ហាញពីកំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះ​របស់​ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។

អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ អ្នក​ស្រីមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅ​តែ​ត្រូវ​ការ​កំបោរបាយអជាចាំបាច់ ​ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ ​និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។

អ្នកស្រីបន្ដថា កូនខ្មែរជំនាន់នេះ ​បានចេះផ្សំសារធាតុផ្សេងៗ​ធ្វើជាកំបោរបាយអ ដើម្បីបន្តវេន​ពី​បុព្វ​បុរសខ្មែរ​ជំនាន់​មុនដែរ។

អ្នកស្រីបន្ដថា រូបគាត់ជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀត ដែលចេះ​ជំនាញ​ផ្សំធាតុលាយបាយអសម្រាប់ជួសជុលប្រាសាទដែលធ្វើពីឥដ្ឋនេះ ដែលជំនាញគឺចេះ​ពីជីតា​របស់​គាត់ និងបានបណ្តុះបណ្តាល​ពីអាជ្ញាធរជាតិអប្សរាផងដែរ។

អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា ​គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងការលាយ​បាយ​អ​ តាម​រូបមន្ត​បុរាណខ្មែរនេះ​ខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀន​ជំនាញនេះ​ទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។

សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបាន បច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា ​កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ​ដីខ្សាច់ ​ស្ករត្នោត ​ធ្យូង​ និង​កាវស្បែកគោជាដើម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm