អ៊ុយក្រែន និយាយថា បាននាំយកឈ្លើយសឹកសង្គ្រាម១៨៩នាក់ត្រឡប់ទៅប្រទេសវិញក្នុងការដោះដូរជាមួយរុស្ស៊ី

2024/12/31 04:14:23 pm        163

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ ទី៣០ ខែធ្នូ ថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី បានធ្វើការដោះដូរឈ្លើយសឹកសង្គ្រាមថ្មី ដោយទីក្រុងគីវ បាននាំយកអតីតឈ្លើយសឹកចំនួន ១៨៩ នាក់ ត្រឡប់មកប្រទេសវិញ។ លោគ Zelenskyy បានអរគុណដល់ប្រទេសអារ៉ាប់រួម និងដៃគូផ្សេងទៀត សម្រាប់ការសម្របសម្រួលការដោះដូរនេះ។

លោក Zelenskyy បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា «ការវិលត្រឡប់នៃប្រជាជនរបស់យើងពីការដាក់ឃុំឃាំងរបស់រុស្ស៊ី គឺជាដំណឹងដ៏ល្អសម្រាប់យើងម្នាក់ៗ ក្រុមរបស់យើងបាននាំយកពលរដ្ឋអ៊ុយក្រែនចំនួន១៨៩នាក់ ត្រឡប់មកប្រទេសវិញ» ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍អំពីការដោះដូរឈ្លើយសឹកកាលពីថ្ងៃចន្ទ ដោយនិយាយថា ភាគីនីមួយៗបានដោះលែងឈ្លើយសឹកសង្គ្រាមចំនួន១៥០នាក់។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅពុំទាន់មានការពន្យល់ភ្លាមៗសម្រាប់ភាពខុសគ្នានៃចំនួន ដែលត្រូវបានរាយការណ៍ នោះទេ។

លោក Zelenskyy បាននិយាយថា ពលរដ្ឋអ៊ុយក្រែនដែលវិលត្រឡប់មកវិញរួមមានទាហាន និងមន្ត្រី មកពីតំបន់សមរភូមិជួរមុខខុសៗគ្នា ហើយក៏មានជនស៊ីវិលពីរនាក់ដែលត្រូវបានចាប់ខ្លួននៅទីក្រុងកំពង់ផែ Mariupol ភាគខាងត្បូង ដែលកងទ័ពរុស្ស៊ីបានចាប់ខ្លួនកាលពីឆ្នាំ២០២២។

រូបភាពដែលចេញផ្សាយដោយ លោក Zelenskyy បានបង្ហាញទាហានរាប់សិបនាក់កំពុងអង្គុយក្នុងរថយន្តក្រុង ដែលពួកគេមួយចំនួនរុំដោយទង់ជាតិពណ៌ខៀវ និងលឿងរបស់ប្រទេសអ៊ុយក្រែន។

ភាគីទាំងពីរបានដោះដូរទាហានឈ្លើយសឹករាប់រយនាក់ ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការវាយលុកដោយយោធាទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ។

លោក Zelenskyy បាននិយាយថា «យើងកំពុងធ្វើការដើម្បីឲ្យមានការដោះលែងមនុស្សគ្រប់គ្នាពីការជាប់ឃុំឃាំងរបស់រុស្ស៊ី។ នេះគឺជាគោលដៅរបស់យើង។ យើងមិនភ្លេចនរណាម្នាក់នោះទេ»។

អ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូ បានដោះលែងមនុស្សសរុបចំនួន៣.៩៥៦នាក់ ទាំងទាហាន និងជនស៊ីវិល នៅក្នុងកិច្ចព្រមព្រៀងជាមួយទីក្រុងគីវ ចាប់តាំងពីការចាប់ផ្តើមជម្លោះ។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm