ទារកទើបកើតជាច្រើននាក់នៅតំបន់ហ្កាហ្សា ត្រូវរងាដល់ស្លាប់ ខណៈភ្លៀងជន់លិចតង់អ្នកស្រុក

2024/12/31 04:49:16 pm        145

រដូវត្រជាក់ និងភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ហ្កហ្សាស្រ្ទីប ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឱ្យជីវិតរបស់អ្នកស្រុកដែលភៀសខ្លួនដោយសារសង្រ្គាមដ៏ឃោរឃៅ ជួបទុក្ខលំបាកកាន់តែខ្លាំងឡើង ស្របពេលឪពុកម្ដាយជាច្រើន ស្រក់ទឹកភ្នែកយ៉ាងសោកសៅនៅពេលដឹងថាកូនដែលទើបនឹងកើតរបស់ពួកគេ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំងពេក។

ទារកអាយុមួយខែម្នាក់ បានស្លាប់ដោយសារការថយចុះកម្តៅក្នុងខ្លួន ហើយនេះជាករណីទី៦ ហើយដែលទារកទើបនឹងកើតបានស្លាប់ដោយសារត្រជាក់ខ្លាំងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅតំបន់ហ្កាហ្សា នេះបើយោងតាមក្រុមវេជ្ជបណ្ឌិត។

ក្នុងរដូវរងាទីពីរនៃសង្រ្គាមហ្កាហ្សា អាកាសធាតុធ្ងន់ធ្ងរ និងជំនន់ទឹកភ្លៀងបានបន្ថែមភាពឈឺចាប់បន្ថែមទៀតដល់មនុស្សរាប់សែននាក់ដែលបានភៀសខ្លួនក្រោមការទម្លាក់គ្រាប់បែករួចហើយ ខណៈកិច្ចខិតខំប្រឹងប្រែងដើម្បីយល់ព្រមបទឈប់បាញ់ ហាក់ពុំមានផ្លែផ្កាអ្វីធំដុំ។

ការស្លាប់របស់ទារកទាំងនេះ បង្ហាញពីស្ថានភាពធ្ងន់ធ្ងរដែលក្រុមគ្រួសារងាយរងគ្រោះប៉ាឡេស្ទីន ត្រូវប្រឈមមុខ។ អាជ្ញាធរអ៊ីស្រាអែល និយាយថា ពួកគេអនុញ្ញាតឱ្យរថយន្តជំនួយរាប់ពាន់គ្រឿងដឹកស្បៀងអាហារ ទឹក បរិក្ខារពេទ្យ និងការផ្គត់ផ្គង់ទីជម្រកចូលទៅហ្កាហ្សា ប៉ុន្តែទីភ្នាក់ងារជំនួយអន្តរជាតិ និយាយថា កងកម្លាំងអ៊ីស្រាអែលបាននឹងកំពុងរារាំងការបញ្ជូនជំនួយ ដែលធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        27
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm