បង្ហាញខ្លួន​ប្រកួត​ទី ១០០ នៅ Champions League, Lewandowski ស៊ុត Hat-Trick លើក​ទី៤

2021/11/03 06:54:43 pm        205

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski បាន​អបអរ​ប្រកួត​ទី ១០០ របស់​ខ្លួន​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​ក្រប​ខណ្ឌ UEFA Champions League ជាមួយ​នឹង Hat-Trick ឱ្យ Bayern Munich យក​ឈ្នះ Benfica ៥-២ កក់​កៅអី​នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​។

​​អតីត​ខ្សែប្រយុទ្ធ Dortmund រូប​នេះ​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី២៦ មុន​ពេល​ដែល Serge Gnabry បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី​៣២ ខណៈ Benfica តប​បាន​មួយ​គ្រាប់​មុន​ចប់​វគ្គ​ទី១ ដោយ Rodrigues da Silva​។ ចូល​វគ្គ​ទី២ Leroy Sane បន្ថែម​ការ​នាំ​មុខ​ឱ្យ Bayern Munich ៣-១ នៅ​នាទី​ទី៤៩ មុន​ពេល​ដែល Lewandowski រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​នៅ​នាទី​ទី៦១ ខណៈ Benfica តប​បាន​មួយ​គ្រាប់​ទៀតដោយ Darwin Nunez​។​ ​ឈាន​ដល់​នាទី​ទី៨៤ Robert Lewandowski រក​បាន​គ្រាប់​ទី៣ ​របស់​ខ្លួន​ដែល​ជា​គ្រាប់​ចុងក្រោយ​ក្នុង​ការ​ប្រកួត​ឱ្យ Bayern Munich យកឈ្នះ Benfica ៥-២​។​ ​​ខ្សែប្រយុទ្ធ​ប៉ូឡូញ​រូបនេះ​នៅពេលនេះ​ស៊ុត​បញ្ចូល​ទី​បាន ៨១គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន​ប្រកួត​ទី ១០០ នៅ Champions League និង​ជា Hat-Trick លើក​ទី៤ ផងដែរ​នៅ UCL នេះ​។​

​​Lewandowski នៅតែ​បន្ត​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្លួន​ឥត​ស្រាកស្រាន្ត​ ពោលគឺ​រដូវ​កាល​នេះ​គេ​រកបាន ២២គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញខ្លួន ១៨ប្រកួត​ឱ្យ Bayern Munich រដូវ​កាល​នេះ​ដែល​បូក​រួម​ទាំង ៨​គ្រាប់​ក្នុង​បួន​ប្រកួត​នៅ UCL នេះ។​ ​​ជ័យជំនះ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Julian Nagelsmann កក់​កៅអី​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្រោយ​ឈ្នះ​ទាំង ៤ប្រកួត​មាន ១៦ពិន្ទុ​ពេញ​។ ​លេខ២ ក្នុង​ពូ​ល E នេះ​គឺ Barcelona ដែល​បាន​យកឈ្នះ​ប្រកួត​ទី២ របស់ខ្លួន​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ​អ៊ុយ​ក្រែ​ន Dynamo Kyiv ១-០ ដោយ​គ្រាប់​បាល់​របស់ Ansu Fati នៅ​នាទី​ទី៧០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm