ពលរដ្ឋជាច្រើនបន្តចូលរួមទស្សនាការហាត់សម សម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជាអបអរឆ្នាំថ្មី ឆ្នាំសកល ២០២៥

2024/12/31 06:09:30 pm        256

កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋជាច្រើន បានមកប្រមូលផ្ដុំនាវេលាល្ងាច រហូតដល់យប់ជ្រៅនៅមុខព្រះបរមរាជវាំង ដើម្បីទស្សនាការសម្ដែងសមរបស់ក្រុមយុវជន និងសិល្បៈករ ដែលនឹងចូលរួមសម្ដែងសម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា នៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។

មុននឹងឈានដល់ថ្ងៃប្រារព្ធពិធីសាទរកម្ពុជាចូលមកដល់ ក្រុមយុវជន និងសិល្បករ រាប់រយនាក់ បានបន្តហាត់សមជារៀងរាល់ល្ងាចរហូតដល់យប់ជ្រៅ ដើម្បីត្រៀមខ្លួនផ្ដល់ទស្សនីយភាពដ៏អស្ចារ្យសម្រាប់ព្រឹត្តិការណ៍សាទរកម្ពុជា នៅថ្ងៃទី ៣១ ខែធ្នូ។

ការសម្ដែងសមរៀងរាល់ល្ងាចនេះ បានស្រូបទាញវត្តមានប្រជាពលរដ្ឋជាច្រើនកកកុញ នៅមុខព្រះបរមរាជវាំង។ ភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ជាយុវជន ជាក្រុមគ្រួសារ បានមកទស្សនាការសម្ដែងសម ក៏ដូចជាការតុបតែងល្អ និងថតផ្ដិតយករូបភាពៗស្អាតៗ។ ក្រៅពីវត្តមានអ្នករស់នៅរាជធានីភ្នំពេញ ក៏មានវត្តមានពលរដ្ឋមួយចំនួនធ្វើដំណើរមកពីតាមខេត្តផងដែរ។ ពួកគេម្នាក់ៗពេញចិត្តនឹងការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ដែលកម្ពុជារៀបចំជាលើកដំបូងនេះ។

ការសម្ដែងសមនាថ្ងៃចុងក្រោយនេះ ក៏មានវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមទស្សនាដោយផ្ទាល់ផងដែរ។ ការសមនាថ្ងៃចុងក្រោយ រួមមានការសមរបាំជូនពរ សាទរកម្ពុជា របាំសហម័យដំណើររួមគ្នា ពិធីដង្ហែទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងការចាក់វីដេអូឯកសារ សាទរកម្ពុជា ជាដើម។

ព្រឹត្តិការណ៍សាទរកម្ពុជា ជាព្រឹត្តិការណ៍លើកដំបូង ដែលសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឡើង។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់ គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារមាត់ទន្លេចតុមុខ រហូតមកដល់សួន ច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ លើសពីនេះ ក៏មានការរៀបចំ ទីតាំងស្តង់ម្ហូបអាហារប្រពៃណី ដែលជាឱជារសនៃអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាននៃមាតុភូមិកម្ពុជា។ អ្នករៀបចំព្រឹត្តិការណ៍នឹងសហការជាមួយវិចិត្រករដើម្បីនាំ យកនូវគំនិតច្នៃប្រឌិតនៃការរចនាគំនូរ ការតុបតែងភ្លើងពណ៌ និងសកម្មភាពរីករាយចម្រុះ ជាច្រើនទៀត។

កាន់តែពិសេស នៅវេលាអស្តង្គត គឺមាន “ក្បួនដង្ហែសាទរកម្ពុជា” ដ៏ធំ ដែលមានការចូលរួមពីពលរដ្ឋប្រមាណ    ៣ ០០០នាក់ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះ មានទាំងតួយក្សរហូតដល់ ២០០នាក់ ទីងមោងចំនួន ៨៥ ស្គរទម្ងន់ ៣តោន ពោងបណ្ដែតយក្ស គោមយក្ស ជាដើម៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm