ពលរដ្ឋនាំគ្នាថតរូប និងទិញវត្ថុអនុស្សាវរីយ៍នៅទីតាំងរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៥

2024/12/31 08:04:18 pm        220

បណ្តាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះបានចាប់ផ្តើមនាំគ្នាមកដើរទស្សនា​ការ​រៀបចំ​ព្រឹត្តិការណ៍សាទរកម្ពុជា នៅមុខព្រះបរមរាជវំាង និងបាននាំគ្នា ថតរូបល្អៗ និងទិញវត្ថុ​អនុស្សាវរីយ៍​នា​នាដើម្បីទុកជាអនុស្សាវរីយ៍ និងការចងចាំល្អៗពីការៀបចំព្រឹត្តិការណ៍សាទរកម្ពុជា​នៅថ្ងៃឆ្លងឆ្នាំចាស់​ផ្លាស់ឆ្នាំថ្មី​សកល ២០២៤ ឈានចូល ២០២៥។

ពលរដ្ឋ និងបណ្តាអ្នកលក់វត្ថុអនុស្សាវរីយ៍ តាមស្តង់ពិព័រណ៍ បានថ្លែងប្រាប់ BTV ថា តាំងពីព្រឹកព្រលឹម នៅមុខព្រះបរមរាជវាំង គឺមានមនុស្សច្រើនកុះករ បាននាំគ្នាដើរទស្សនាកម្សាន្ត និងបានគ្នាថតរូបល្អៗ និងទិញវត្ថុអនុស្សាវរីយ៍ ពីព្រឹត្តិការណ៍សាទរកម្ពុជា ដែលមានការតុបតែងស្អាត បង្ហាញនូវទម្រង់សិល្បៈ វប្បធម៌ខ្មែរ ទំាងបុរាណ និងសហសម័យរួមបញ្ចូលគ្នាជាច្រើន ហើយតាមរយៈព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរទាំងអស់គ្នា ស្គាល់អត្តសញ្ញាណជាតិខ្មែរ មានបទពិសោធន៍ ការចងចាំ និងមានអនុស្សាវរីយ៍ល្អៗ នៅឆ្នាំក្រោយៗទៀត។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជា បានរៀបចំកម្មវិធីបង្ហាញទស្សនីយ៍ភាពជាច្រើន និងមានការហាត់សម ត្រៀមខ្លួនរួចរាល់អស់ហើយ ហើយត្រៀមនឹងតាំងបង្ហាញ សម្តែងនូវរាល់ទម្រង់ទស្សនីយ៍ភាពសិល្បៈខ្មែរបុរាណ និងសហសម័យជាច្រើនរួមបញ្ចូលគ្នាទាំងអស់នោះ ពីក្រុមសិល្បករ សិល្បការនី និងក្រុមយុវជន ប្រមាណជាង៣០០០នាក់ ចាប់ពីម៉ោង ៣ល្ងាចថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ម៉ោង១យប់ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍សាទរកម្ពុជា ក៏ជាព្រឹត្តិការណ៍អបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញនូវវិសេសភាពនៃអត្តសញ្ញាណខ្មែរ និងជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញនូវ មោទនភាព ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាមួយនឹងការរក្សាបាននូវ អត្តសញ្ញាណ នៃប្រជាជាតិ និងប្រជាជន និងអបអរសាទរ ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm