អាជ្ញាធររាជធានីភ្នំពេញប្រជុំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់់យប់ឆ្លងឆ្នាំសកល និងមិទ្ទីញអបអរសាទរ ៧មករា

2024/12/31 11:33:23 pm        444

បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទីញអបអរសាទរនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក សមាជិកា និងមហាជនចូលរួមជាង២ម៉ឺននាក់។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរក្នុងពិធីនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ច នៅសាលារាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យពិធីនេះដំណើរការទៅដោយរលូន និងជោគជ័យ។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ចត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសរៀបចំពិធីខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដែលសំខាន់បំផុត សម្រាប់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា មន្ត្រីដែលចូលរួមក្នុងពិធីនេះត្រូវតែមានវិន័យល្អ។ មន្ត្រី ឬកងកម្លាំងម្នាក់ដែលចូលរួមក្នុងពិធីនេះម្នាក់ គឺជាអ្នកថែរក្សាសន្តិសុខម្នាក់ ដោយត្រូវចាប់អារម្មណ៍ខ្លាំងទៅលើបញ្ហាសន្តិសុខ បើទោះបីប្រទេសជាតិមានសន្តិភាពពេញលេញក៏ដោយ។

ឯកឧត្ដមអភិបាលរាជធានីបានបន្តទៀតថា ទិវាជ័យជម្នះ ៧មករា គឺជាទិវាបុណ្យជាតិ ក្នុងនាមអាជ្ញាធរត្រូវបំផុសប្រជាពលរដ្ឋឱ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួនជាមួយនឹងការសម្អាតអនាម័យបរិស្ថានឱ្យបានល្អផងដែរ។

ពាក់ព័ន្ធនឹងសន្តិសុខនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវគិតពីចំណុចខ្ពស់ចាប់ពីថ្ងៃនេះតទៅ។ ពិសេសនាយប់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តតិការណ៌«សាទរកម្ពុជា» ហើយនៅវេលាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្រោយឆ្លងឆ្នាំរួច ពោលគឺចប់ពិធីភ្លាម ប្រជាពលរដ្ឋដែលកំសាន្តនៅលើអគារខ្ពស់ៗ នឹងចុះមមព្រមៗគ្នាដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរត្រូវសម្រួលចររាចរណ៍ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋឱ្យបានល្អបំផុត។

សម្រាប់សកម្មភាពក្មេងទំនើងវិញ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា នៅតែកើតមាននៅឡើយទេ ដូច្នេះនៅចប់ពីបុណ្យឆ្លងឆ្នាំសកលនេះទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីរកវិធីសាស្ត្របង្ក្រាបក្មេងទំនើងទាំងនេះឱ្យដល់ឬសគល់ ដោយចាប់ផ្ដើមអនុវត្តពីថ្នាក់ភូមិ សង្កាត់ ព្រោះថាប្រធានភូមិ ចៅសង្កាត់នេះហើយ ជាអ្នកនៅកៀកជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងព័ត៌មានពីក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលនឹងអាចបង្ក្រាបក្រុមនេះឱ្យដល់ឬសគល់តែម្ដង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        91
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        107
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm