រុស្ស៊ីបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងគីវ និងតំបន់ភាគខាងជើងអ៊ុយក្រែន

2025/01/01 12:04:33 am        182

ប្រព័ន្ធការពារដែនអាកាសនៅក្នុងរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន បានរុញច្រានការវាយប្រហាររបស់រុស្ស៊ីនៅព្រឹកថ្ងៃអង្គារនេះ ។

សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ពីការផ្ទុះជាច្រើននៅក្នុងរដ្ឋធានីគីវ ក្រោយកងទ័ពអាកាសអ៊ុយក្រែនប្រកាសការគំរាមកំហែងមីស៊ីលនៅទូទាំងប្រទេស ។

រដ្ឋបាលយោធាទីក្រុងគីវ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា បំណែកមីស៊ីលបានធ្លាក់លើអគារឯកជនមួយខ្នងនៅទីក្រុងគីវ ប៉ុន្តែគ្មានការខូចខាត ការឆាបឆេះ ឬគ្រោះថ្នាក់នោះទេ ។

ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រងការវាយប្រហារពីមីស៊ីលរបស់រុស្ស៊ី ផងដែរនៅទីក្រុង Shostka ស្ថិតក្នុងតំបន់ភាគខាងជើង Sumy ។

ខណៈពេលនោះដែរ ប្រធានខុទ្ធការល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak និយាយថា អ៊ុយក្រែននឹងបន្តប្រយុទ្ធ ទោះបីជារដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលនឹងចូលកាន់តំណែងនៅពេលខាងមុខ ផ្អាកជំនួយក៏ដោយ ។

លោក Yermak បាននិយាយថា ពួកយើងនឹងបន្តប្រយុទ្ធ ហើយក៏ធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកផងដែរ ។

លោកបានទទួលស្គាល់ពីហានិភ័យនៃការគាំទ្ររបស់សហរដ្ឋអាមេរិកដែលត្រូវបានកាត់បន្ថយ ហើយលោកបានធ្វើការសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ប្រសិនបើការកាត់ជំនួយបែបនោះ កើតឡើង ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        25
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        32
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm