Ronaldo សង្គ្រោះ Manchester United សាជាថ្មី​តែ​បាន​ត្រឹម​ស្មើ​នៅ​ទឹកដី Atalanta

2021/11/03 07:53:27 pm        101

​បាល់ទាត់៖ ​៤ប្រកួត ៥គ្រាប់ Cristiano Ronaldo សង្គ្រោះ​ក្រុម​បិសាច​ក្រហម Manchester United សាជាថ្មី​ក្រោយ​ស្មើ​នៅ​ទឹកដី Atalanta ២-២​។ ​រដូវ​កាល​របស់ Manchester United នៅតែ​បន្ត​ក្នុង​លក្ខណៈ​មិន​នឹងនរ​មិន​ថា​នៅ English Premier League រឺ UEFA Champions League​។​

​​Atalanta ដែល​នាំមុខ​ពីរ​គ្រាប់​មុន​កាលពី​នៅ Old Trafford តែ​ត្រូវ​បាន​វាយបក​យកឈ្នះ ៣-២ វិញ​កាលពី ២សប្តាហ៍​មុន​ជាថ្មី​ម្តង​ទៀត​ត្រលប់​មក​ទឹកដី​ខ្លួនឯង​វិញ​ក៏​នាំមុខ​មុន​ទៀត Josip Ilicic នៅ​នាទី​ទី១២ តែ​ម៉ោង​បន្ថែម​បង្គ្រប់​ក្នុង​វគ្គ​ទី១ Cristiano Ronaldo ស៊ុត​តាម​ស្មើ​វិញ​នៅ​នាទី​ទី៤៥+១​។ ​​ចូល​វគ្គ​ទី២ Atalanta នាំមុខ​សាជាថ្មី​នៅ​នាទី​ទី៥៦ ដោយ Duvan Zapata តែ​ក្រុម​របស់​លោក Gian Piero Gasperini នៅតែ​មិន​អាច​រក្សា​ ៣​ពិន្ទុ​របស់​ខ្លួន​បាន​បន្ទាប់ពី Cristiano Ronaldo ជាថ្មី​ម្តង​ទៀត​គឺជា​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​នៅ​នាទី​ទី៩០+១ ដែលជា​ការ​ស៊ុត Volley ក្រោយ​ទទួល​បាន​ពី Mason Greenwood​។​

​​លទ្ធផល​នេះ​ធ្វើឱ្យ Manchester United បន្ត​នាំមុខគេ​ក្នុង​ពូ​ល F នេះ​មាន ៧ពិន្ទុ​ស្មើគ្នា​ជាមួយ​ក្រុម​លេខ២ Villarreal ដែល​បាន​យកឈ្នះ Young Boys ២-០​។ ​​ពីរ​គ្រាប់​របស់ Villarreal ធ្វើបាន​ដោយ Etienne Capoue និង Arnaut Danjuma នៅ​នាទី​ទី៨៩​។ ​ជំនួប​បន្ទាប់​នៅក្នុង​ពូ​ល​នេះ Manchester United ត្រូវ​ទៅ​ទឹកដី Villarreal នៅ​ថ្ងៃទី២៤ ខណៈ Young Boys ទទួល Atalanta៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm