សហជីព និងអង្គការសង្គមស៊ីវិល៖ ព្រឹត្តិការណ៍«សាទរកម្ពុជា» បង្ហាញពីផ្លែផ្កាសន្ដិភាព និងសមិទ្ធផលនៃការអភិវឌ្ឍសង្គម

2025/01/01 12:57:47 am        539

សហជីព អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានលើកឡើងថា ព្រឹត្តិការណ៍«សាទរកម្ពុជា» បង្ហាញពីផ្លែផ្កាសន្ដិភាព និងមោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ជាមួយនឹងការថែរក្សាអត្តសញ្ញាណនៃប្រជាជាតិខ្មែរឱ្យបានគង់វង្ស។

ព្រឹត្តិការណ៍«សាទរកម្ពុជា» ឬ«Celebrating Cambodia» ដែលប្រារព្វធ្វើឡើងនៅម៉ោង ៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល ឆ្នាំ២០២៥ នៅមុខព្រះបរមរាជវាំង ដើម្បីបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបាននិយាយថា៖«ខ្ញុំសូមចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍«សាទរកម្ពុជា» ព្រោះព្រឹត្តិការណ៍នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់សង្គមជាតិមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញដ៏វិសេសវិសាលពីអត្តសញ្ញាណជាតិ ដើម្បីបង្ហាញពីឧបសគ្គដែលយើងធ្លាប់បានឆ្លងកាត់ ហើយឈានដល់ការទទួលបានជ័យជម្នះគួរជាទីមោទនភាពរបស់កម្ពុជាយើង»។

ព្រឹត្តិការណ៍នេះធ្វើឱ្យលោកមានមោទនភាពចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវអត្តសញ្ញាណជាតិ និងប្រជាជន ហើយបង្ហាញពីការរួមរស់ជាមួយមហាគ្រួសារខ្មែរតែមួយ។

លោកថា មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះគឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានបង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម«ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួមជាតិកម្ពុជា។

លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានថ្លែងថា សាទរកម្ពុជា គឺជាឱកាសមួយក្នុងការបង្ហាញពីសមិទ្ធិផលប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិដ៏មានសារៈសំខាន់ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា៖«ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមានមោទនភាពដែលជាតិ និងវប្បធម៌របស់យើងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅពេញពិភពលោក ក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ»។

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយបានបន្ថែមថា ព្រឹត្តិការណ៍ទាំងនេះនឹងមិនអាចកើតមានឡើយ ប្រសិនបើគ្មានការដាក់ចេញអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម បានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍នៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពទឹកដីជូនប្រជាជាតិខ្មែរទាំងមូល។

លោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បីមនុស្សធម៌បានលើកឡើងថា ក្រៅពីមានមោទនភាពជាតិ វាគឺការបង្ហាញស្មារតីជាតិនិយមដល់យុវជនជំនាន់ក្រោយឱ្យចេះថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌របស់ខ្មែរ ដែលដូនតាបានបន្សល់ទុកជាច្រើនសតវត្សរ៍មកហើយ។

លោកបន្តថា កម្ពុជាមិនមែនមានតែរមណីយដ្ឋានអង្គរមួយប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានៅមានរមណីយដ្ឋានមានតម្លៃ និងមរតកវប្បធម៌ បេតិកភណ្ឌរូបិយ និងអរូបិយដ៏សម្បូរបែប។ លើសពីនេះ រាជដ្ឋាភិបាលបាននិងកំពុងរៀបចំបែបបទស្នើសុំដាក់បញ្ចូលតន្រ្តីប្រគុំ ដោយឧបករណ៍ភ្លេងបុរាណខ្មែរផ្សេងៗទៀតទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយពិភពលោក។

លោកបន្ថែមថា៖«ខ្ញុំគិតថា កម្មវិធីសាទរកម្ពុជា គឺផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះ តាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា ហើយជាការបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់។ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង»។

ព្រឹត្តិការណ៍សាទរកម្ពុជា មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានីខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការបាញ់កាំជ្រួចផងដែរ។

ទន្ទឹមនេះ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រក្នុងការអបអរសាទរ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នៅក្រោមទង់ជាតិតែមួយ ហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm