ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi នឹងតែងតាំងចៅក្រមតុលាការធម្មនុញ្ញ ២រូប

2025/01/01 01:37:30 am        130

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃអង្គារ (ទី៣១ ខែធ្នូ) នេះ បាននិយាយថា លោកនឹងមានចំណាត់ការភ្លាមៗ ដើម្បីបំពេញកន្លែងទំនេរ នៅតុលាការធម្មនុញ្ញ ជាកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារស្ថិរភាពឡើងវិញ បន្ទាប់ពីការចោទប្រកាន់ទម្លាក់អ្នកកាន់តំណែងមុនចំនួន ២រូប បានបង្កឲ្យមានភាពចលាចលផ្នែកនយោបាយ។

លោក Choi ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងដែរនោះ បានក្លាយជាមេដឹកនាំស្តីទី កាលពីថ្ងៃទី២៧ ខែធ្នូ បន្ទាប់ពីមាននូវការចោទប្រកាន់ទម្លាក់តំណែងនាយករដ្ឋមន្ត្រី លោក Han Duck-soo ដែលបានធ្វើជាប្រធានាធិបតីស្តីទី ចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ នៅពេលដែលលោក Yoon Suk Yeol ត្រូវបានព្យួរអំណាច ក្រោយមានការប៉ុនប៉ងរយៈពេលខ្លី ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ។

លោក Choi បាននិយាយថា លោកនឹងតែងតាំងចៅក្រមតុលាការធម្មនុញ្ញ ២រូប ភ្លាមៗ ហើយទី៣ នៅពេលដែលគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាចព្រមព្រៀងគ្នាលើការតែងតាំងបេក្ខជន។

អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Choi បាននិយាយថា៖ «ដោយទទួលបានតំណែងជាប្រធានាធិបតីស្តីទី នៅថ្ងៃទី២៧ ខែធ្នូ ខ្ញុំបានសម្រេចចិត្តតែងតាំងចៅក្រមតុលាការធម្មនុញ្ញ ដោយសារភាពបន្ទាន់ ដើម្បីបញ្ចប់ភាពមិនច្បាស់លាស់ខាងនយោបាយ និងជម្លោះសង្គមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយនិងដើម្បីទប់ស្កាត់លទ្ធភាពពីការមានវិបត្តិផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm