សម្ដេចធិបតី អរគុណ ស.ស.យ.ក និងភាគីពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដោយរលូន និងសុវត្ថិភាពបំផុត

2025/01/01 06:52:49 pm        230

នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុម​ការងារ​អនាម័យ និងក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ទៅបានរលូន និងសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​មក​ចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់​ធ្នាប់​ជាទីបំផុត។

តាមរយៈព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយ ស.ស.យ.ក នៅយប់ឆ្លងឆ្នាំថ្មី ឆ្នាំ​សកលនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិរាប់លាននាក់ បាន​មក​ចូល​រួម​ទស្សនា​កម្សាន្ត​នូវទស្សនីយភាព ការសម្ដែងទស្សនីភាពនានា និងតន្រ្ដីយ៉ាងសប្បាយរីករាយ តាំង​តែ​ពី​ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ រហូតដល់យប់បំណាច់ឆ្នាំឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។

តាមរយៈទិដ្ឋភាពដ៏រីករាយនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែង​អំណរ​គុណដ​ល់​ក្រុម​ការងារ​សហ​ភាព​សហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ​ទាំង​អស់​ដែល​បាន​ចូល​រួម​សហការ​រៀប​ចំ​ព្រឹត្តិការណ៍ «សាទរកម្ពុជា» ទៅបានរលូន និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​មក​ចូល​រួម​លេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥នេះ។

សូម​ជម្រាបថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍​នៃ​ការ​អប​អ​រ​សាទរ​ដល់​សង្គម​មួយ​ដែល​ប្រកប​ដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណជាតិ ដោយ​សមាន​ចិត្ត​សោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើនមោទនភាព ក្នុង​ភាពជាប្រជាជាតិមួយ។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» ការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ មោទនភាព ចំពោះ​បណ្តា​សមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវអត្តសញ្ញាណ នៃ​ប្រជាជាតិ និងប្រជាជន និងការអបអរសាទរ ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់​ស្រទាប់​វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួមសមគ្គីពីមហាគ្រួសារខ្មែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm