ព្រឹត្តិការណ៍«សាទរកម្ពុជា» បានផ្ដល់ភាពរីករាយដល់ប្រជាពលរដ្ឋ តាំងពីមុនចាប់ផ្ដើម​រហូតដល់ចប់កម្មវិធី

2025/01/01 07:09:43 pm        229

ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានក្លាយជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ចុងឆ្នាំ២០២៤។ ព្រឹត្តិការណ៍​នេះ​បាន​ផ្ដល់ភាពសប្បាយរីករាយ ស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូបតាំងពីថ្ងៃហាត់សម រហូត​ដល់​ថ្ងៃកម្មវិធី ដែលមានអ្នកចូលរួមទាំងចាស់ ទាំងក្មេង ទាំងអ្នករស់នៅរាជធានីភ្នំពេញ និង​អ្នក​មក​ពី​តាម​បណ្ដាខេត្តនានា។

ព្រឹត្តិការណ៍​សាទរកម្ពុជា ជាព្រឹត្តិការណ៍លើកដំបូងដែល សហភាពសហព័ន្ធយុវជនកម្ពុជា បាន​ផ្ដួច​ផ្ដើម​រៀបចំឡើង ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្តរាប់ពាន់ដែលមានគំនិតជារួម រៀប​ចំ​ឡើង​ដើម្បី​សង្គមជាតិកម្ពុជា។ ព្រឹត្តិការណ៍នេះ ចាប់រាប់ពីការហាត់សមជាច្រើនថ្ងៃ រហូត​មក​ដល់​ថ្ងៃ​កម្ម​វិធី គឺបានផ្ដល់ស្នាមញញឹម ភាពពេញចិត្ត សម្រាប់អ្នកចូលរួមគ្រប់រូប។ ជាក់ស្ដែងសម្រាប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ដែលជាថ្ងៃកម្មវិធីផ្ទាល់ ប្រជាពលរដ្ឋ​បាន​អញ្ជើញ​មក​ដល់​មុខព្រះបរមរាជវាំង តាំងពីពេលថ្ងៃត្រង់ ដើម្បីរង់ចាំទស្សនាការចាប់ផ្ដើមកម្មវិធីជាផ្លូវការ។ ពិសេស​គឺរង់ចាំក្បួនដង្ហែសាទរកម្ពុជាដ៏អស្ចារ្យ។

សម្រាប់ពលរដ្ឋដែលបានអញ្ជើញមករង់ចាំទស្សនានេះ មានវ័យមានចាស់ មានក្មេង ជាក្រុមគ្រួសារ ជាមិត្តភក្តិ ជាអ្នករស់នៅរាជធានីភ្នំពេញ និងមាន​អ្នក​មក​ពី​តាម​បណ្ដា​ខេត្ត​ផង​ដែរ​។ គួរឱ្យចាប់អារម្មណ៍ផងដែរ ដូនចាស់ វ័យចាប់ពី៨០ឆ្នាំឡើង ក៏ប្រឹង​ពុះពារ​អញ្ជើញ​មក​ជាមួយ​ក្រុម​គ្រួសារ ដើម្បីទស្សនាព្រឹត្តិការណ៍សាទរកម្ពុជានេះដែរ។ ពួកគាត់ពេញចិត្តជាខ្លាំង ចំពោះវត្ត​មាន​ច្រើន​កុះកររបស់អ្នកចូលរួម និងការតុបតែង ទោះបីពួកគាត់​ពុំទាន់​បាន​ទស្សនា​ការ​សម្ដែង​នានា​ក្នុង​កម្មវិធីយ៉ាងណាក្ដី។

ឈានចូលដល់ពេលរាត្រី ការសម្ដែងបានចាប់ផ្ដើម ពិសេសការដង្ហែក្បួនសាទរកម្ពុជា។ ការដង្ហែ​ក្បួន​សាទរ​កម្ពុជា ការដង្ហែទង់ជាតិព្រះរាជាណាចក្រកម្ពុជា ការសម្ដែងទម្រង់សិល្បៈនានា បាន​ផ្ដល់​នូវទស្សនីយភាពដ៏អស្ចារ្យ។ ការទះដៃ សម្លេងហ៊ោកញ្ជ្រៀវ បាន​បន្លឺ​ឡើង​រំពង​នៅ​គ្រប់​ចំណុច​ដែល​ក្បួនសាទរកម្ពុជា បានឆ្លងកាត់។ ពួកគាត់ដែលឈរទស្សនាក្បួនដង្ហែសាទរកម្ពុជានេះ ម្នាក់ៗកាន់ទូរស័ព្ទ​ផ្តិត​យក​រូប​ភាព​ស្រស់​ស្អាត ភ្ជាប់ជាមួយស្នាមញញឹមដែលបង្ហាញពីភាពពេញចិត្តជាខ្លាំង។ ពួកគាត់លើកឡើងថា កម្ម​វិធី​នេះ​ពិតជាអស្ចារ្យណាស់ បើមិនបានចូលរួមដោយផ្ទាល់នោះទេ គឺពិតជាសោកស្ដាយណាស់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សាទរកម្ពុជា ជាកម្មវិធីលើកដំបូងដែលសហភាពសហ័ពន្ធយុវជនកម្ពុជា បាន​ផ្ដួចផ្ដើមរៀបចំឡើង។ កម្មវិធីបនេះប្រព្រឹត្តិទៅតាំងពេលរសៀល រហូតដល់ការបញ្ចប់ឆ្នាំ ២០២៤ ចូលឆ្នាំ ២០២៥៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        121
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        64
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm