ប្រទេស​អេ​ត្យូ​ពី​ប្រកាស​ដាក់​រដ្ឋ​ក្នុងគ្រា​អាសន្ន​ទូទាំង​ប្រទេស

2021/11/03 09:19:22 pm        341

​អេ​ត្យូ​ពី៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​អេ​ត្យូ​ពី​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​ទូទាំង​ប្រទេស បន្ទាប់ពី​ក្រុម​ឧទ្ទាម Tigray ដណ្ដើម​បាន​ទីក្រុង​សំខាន់ៗ​ចំនួន​២ ​ដែល​ទំនង​ជា​​ការ​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​។​ សារព័ត៌មាន​រដ្ឋ Fana Broadcasting Corporate បាន​រាយការណ៍​ដោយ​សំដៅ​ដល់​រណសិរ្ស​រំដោះ​ប្រជាជន Tigray ថា ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​មាន​គោលបំណង​ការពារ​ជន​ស៊ីវិល​ពី​អំពើ​ឃោរឃៅ​ ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ភេរវករ TPLF នៅ​ក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​នេះ។​

សារព័ត៌មាន Fana បាន​និយាយ​ថា គេ​រំពឹង​ថា​សមាជិកសភា​នឹង​អនុម័ត​វិធានការ​នេះ​ក្នុង​រយៈពេល ២៤​ម៉ោង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ក្រុម​ភេរ​វករ TPLF បាន​ប្រកាស​គ្រប់គ្រង​ទីក្រុង​សំខាន់ៗ​ចំនួន​ពីរ ដែល​មាន​ចម្ងាយ​ប្រហែល ៤០០​គីឡូម៉ែត្រ​ពី​ទីក្រុង Addis Ababa ហើយ​ពុំបាន​ច្រានចោល​ការ​ដើរ​ក្បួន​នៅ​ក្នុង​រដ្ឋធានី ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​បាន​ឃើញ​ការ​ប្រយុទ្ធ​ណាមួយ​កើតឡើង​ឡើយ​។​ ​ចំណែក​រដ្ឋាភិបាល​បាន​បដិសេធ​ការ​អះអាង​ពី​ការ​ដណ្ដើម​បាន​ទឹកដី​របស់​ក្រុម​ភេរ​វករ TPLF​។​ ការ​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល ​៦​ខែ​រួម​ទាំង​អនុវត្ត​វិធានការដូចជា​ការ​បិទ​ផ្លូវ ការ​ផ្អាក​សេវាកម្ម​ដឹកជញ្ជូន ការ​ដាក់​បម្រាម​គោចរ និង​ការ​បញ្ជូន​ទាហាន​គ្រប់គ្រង​ស្ថានការណ៍​តាម​តំបន់​សំខាន់ៗ។​ ចំពោះ​បុគ្គល​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ភេរវ​ករ ​អាច​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយ​ពុំ​ចាំបាច់​មាន​ដី​ការ​ពី​តុលាការ​ ចំណែក​ប្រជាពលរដ្ឋ​ទាំងឡាយ​ដែល​គ្រប់​អាយុ​អាច​ចូល​បម្រើ​ទ័ព​បាន អាច​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ប្រទេសជាតិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        161
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        201
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm