ក្រុមហ៊ួទី៖ យេម៉ែននឹងបន្តការពារខ្លួន បន្ទាប់ពីមានការវាយប្រហាររបស់អាមេរិក

2025/01/01 10:20:22 pm        207

អ្នកនាំពាក្យរបស់ក្រុមហ៊ួទីរបស់ប្រទេសយេម៉ែន លោក Mohammed Abdulsalam បាននិយាយថា ប្រទេសនេះ នឹងបន្តការពារខ្លួន បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកជាច្រើនលើក លើគោលដៅ ក្នុងរដ្ឋធានីសាណា (Sanaa) កាលពីថ្ងៃអង្គារ (ទី៣១ ខែធ្នូ ឆ្នាំ២០២៤)។

យោធាអាមេរិក បានប្រាប់ឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារលើគោលដៅរបស់ជាច្រើនរបស់ក្រុមហ៊ួទីនៅទីក្រុង Sanaa និងទីតាំងតំបន់ឆ្នេរ ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X ទីបញ្ជាកណ្ដាលរបស់យោធាអាមេរិក បានឲ្យដឹងថា៖ «នៅថ្ងៃទី៣០ និងទី៣១ ខែធ្នូ ឆ្នាំ២០២៤ នាវា និងយន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានកំណត់គោលដៅវាយប្រហារលើទីបញ្ជាការ និងទីតាំងគ្រប់គ្រងរបស់ក្រុមហ៊ួទី ព្រមទាំងកន្លែងផលិត និងផ្ទុកអាវុធទូទៅកម្រិតខ្ពស់ (ACW) ដែលរួមមានមីស៊ីល និងយនដ្រូន (UAV)»។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់មួយនេះ បាន និងកំពុងវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅសមុទ្រក្រហមអស់រយៈពេលជាង ១ឆ្នាំមកហើយ ដើម្បីព្យាយាមធ្វើប្រតិបត្តិការរារាំងនាវា ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាព ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន អំឡុងសង្គ្រាមរយៈពេល ១ឆ្នាំរបស់អ៊ីស្រាអែល នៅតំបន់ហ្កហ្សា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        34
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        70
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm