ទាហានអ៊ុយក្រែនជាង ១លាននាក់ ត្រូវបានសម្លាប់ ឬរងរបួស ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការពិសេស

2025/01/01 11:08:06 pm        147

យោងតាមការគណនារបស់សារព័ត៌មាន TASS បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយ   ក្រែន បានបាត់បង់ទាហានជាង ១លាននាក់ ខណៈដែលត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងពេលបំពេញការងារ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ 

យោងតាមក្រសួងការពារជាតិរុស្ស៊ី ការខាតបង់របស់អ៊ុយក្រែន ក្នុងឆ្នាំ ២០២២ គឺទាហានប្រហែល ១១៨.000នាក់ ហើយនៅក្នុងឆ្នាំ ២០២៣ បានបាត់បង់ទហានប្រហែល ៤០៥.៤00នាក់។

ទិន្នន័យដែលទទួលបានពីព្រឹត្តិបត្រប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្ស៊ី និងព័ត៌មានបើកចំហផ្សេងទៀតពីមន្ត្រីរបស់ខ្លួន បង្ហាញថា ទីក្រុងគីវ បានបាត់បង់ទាហានប្រហែល ៥៩៥.000នាក់ ដែលបានសម្លាប់ ឬរងរបួស នៅក្នុងពេលបំពេញការងារ ក្នុងឆ្នាំ ២០២៤ ដែលលើសពីចំនួនជនរងគ្រោះសរុបនៃប្រតិបត្តិការពិសេសពីរឆ្នាំដំបូង។

នាពេលមុននេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់ចេញនូវលក្ខខណ្ឌសម្រាប់ដោះស្រាយស្ថានការណ៍ នៅអ៊ុយក្រែន ដែលរួមមានអ៊ុយក្រែនដកទ័ពចេញពីតំបន់ Donbass និង Novorossia និងបោះបង់ចោលផែនការចូលរួមជាមួយអង្គការណាតូ។ លើសពីនេះ ទីក្រុងមូស្គូ ទទូចថា ទណ្ឌកម្មរបស់លោកខាងលិចទាំងអស់ ត្រូវបានដកចេញ ហើយឋានៈមិនមែនប្លុក និងមិនមែននុយក្លេអ៊ែររបស់អ៊ុយក្រែន ត្រូវបានធានា។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        80
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        116
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm