រដ្ឋមន្រ្ដីប្រចាំរដ្ឋ Manipur របស់ឥណ្ឌា សុំអភ័យទោស ចំពោះភាពចលាចល រវាងជនជាតិភាគតិច

2025/01/01 11:10:25 pm        58


រដ្ឋមន្រ្ដីប្រចាំរដ្ឋ Manipur នៅភាគឦសាននៃប្រទេសឥណ្ឌា បានសុំអភ័យទោស កាលពីថ្ងៃអង្គារ (ទី៣១ ខែធ្នូ) ចំពោះការមានភាពចលាចលជាច្រើនខែ រវាងជនជាតិភាគតិច ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥០នាក់ និងដែលបានជំរុញឲ្យមានការរិះគន់ ចំពោះរដ្ឋាភិបាលសហព័ន្ធរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi។

ជម្លោះរវាងជនជាតិ Meitei ភាគច្រើន និងសហគមន៍កុលសម្ព័ន្ធ Kuki នៅក្នុងរដ្ឋ ដែលមានប្រជាជនចំនួន ៣,២លាននាក់ បានផ្ទុះឡើងក្នុងខែឧសភា ឆ្នាំ២០២៣ និងបានធ្វើឲ្យមនុស្ស ៦0.000នាក់ផ្លាស់ទីលំនៅ។ ថ្វីបើមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពក៏ដោយ ក៏ជនជាតិភាគតិច Kuki និង Meitei ជាច្រើនបានផ្លាស់ចេញពីតំបន់ចម្រុះជាតិសាសន៍មួយចំនួន។

អំពើហិង្សានោះ បានផ្ទុះឡើងបន្ទាប់ពីតុលាការ បានបញ្ជារដ្ឋាភិបាលប្រចាំរដ្ឋពិចារណាលើការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេស និងកូតា ក្នុងការងាររដ្ឋាភិបាល និងការអប់រំដែលប្រជាជន Kuki ទទួលបាន ឲ្យដល់ប្រជាជន Meitei ផងដែរ។

លោក Singh បានប្រាប់អ្នកសារព័ត៌មាន នៅរដ្ឋធានី Imphal របស់រដ្ឋនេះថា៖ «ពេញមួយឆ្នាំ២០២៤ នេះ មានរឿងអកុសលច្រើនណាស់។ ខ្ញុំចង់និយាយពាក្យសុំអភ័យទោស ចំពោះប្រជាជននៃរដ្ឋនេះ ចំពោះអ្វីដែលកំពុងកើតឡើង។ មនុស្សជាច្រើន បានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។ មនុស្សជាច្រើន បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។ ខ្ញុំមានអារម្មណ៍សោកស្តាយ ហើយខ្ញុំសូមអភ័យទោស»។

ការវាយប្រហារ និងការសម្លាប់កើតឡើងម្ដងម្កាល នៅតែត្រូវបានរាយការណ៍បន្ត ប៉ុន្តែលោក Singh បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសន្តិភាព បានរីកចម្រើនខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយលោកជឿជាក់ថា ភាពប្រក្រតីនឹងត្រលប់មកវិញនៅក្នុងឆ្នាំថ្មី៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        122
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm