រយះពេល៣ថ្ងៃនៃការឈប់សម្រាកឆ្លងឆ្នាំខេត្តស្វាយរៀងមានពលរដ្ឋភ្ញៀវចូលលេងកម្សាន្ដជិត២ម៉ឺននាក់

2025/01/02 03:01:11 pm        172

ស្វាយរៀង ÷ លោកវ៉ាន់ សារ៉ាត់ ប្រធានមន្ទីរទេសចរណ៍ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥នេះ បានប្រាប់ ទូរទស្សន៍ BTV តាមរយៈសារតេឡេក្រាមអោយដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០.៣១.ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៃការឈប់សម្រាកពិធីឆ្លងឆ្នាំសកល ឆ្នាំ២០២៥នេះ ស្វាយរៀង មានភ្ញៀវជាតិ និងអន្តរជាតិចូលមក លេងកម្សាន្ត និងទស្សនា នៅតាមរមណីយដ្ឋានធម្មជាតិ រម្មណីយ៏កែឆ្នៃ ព្រមទាំងស្នាក់នៅក្នុងខេត្ត មានចំនួន១ម៉ឺន ៩ពាន់ ០៥២នាក់ ។

 លោកបានប្រាប់បន្ថែមថាការដែលភ្ញៀវ និងពលរដ្ឋចូលមកលេងច្រើននៅឆ្នាំនេះ ដោយស្វាយរៀង បច្ចុប្បន្ន មានទីតាំងកែឆ្នៃ បន្ថែមជាច្រើនកន្លែងក្រៅតែពី បុព្វបរុសបានបន្សល់ទុករម្មណីដ្ឋាន និងប្រាង្គប្រាសាទ ព្រៃបាសាក់មួយកន្លែង ស្ថិតនៅក្នុងស្រុកស្វាយជ្រំ និងប្រាង្គប្រាសាទជីហោ ស្ថិតនៅឃុំគគីរ ស្រុករមាសហែក សម្រាប់ផ្តល់អោយពលរដ្ឋ និងភ្ញៀវ ពិសេសយុវជនចូលទស្សនា សិក្សានិងស្វែងយល់ពីប្រវត្តិសាស្ត្រនិងទឹកដីរបស់ខេត្ត ។

 ក្នុងឪកាសអញ្ជើញមកលេងកំសាន្តនៅរម្មណីដ្ឋានប្រាង្គប្រាសាទព្រៃបាសាក់ពលរដ្ឋ ដែលមកពីគ្រប់មជ្ឈដ្ឋាន បានមានចំណាប់អារម្មណ៍ ដោយ អំពាវនាវដល់ពលរដ្ឋ ពិសេសភ្ញៀវជាតិ និងអន្តរជាតិ សូមអញ្ជើញចូលមកលេងកម្សាន្ត ខណៈដែលទីតាំងប្រាសាទព្រៃបាសាក់ បច្ចុប្បន្ននេះត្រូវបានរដ្ឋបាលខេត្តរៀបចំអោយមានសោភណ្ឌ័ភាព គួរជាទីចាប់អារម្មណ៍ ពិសេសការងារសន្តិសុខត្រូវបានធានាគួបផ្សំទៅនឹងអ្នកលក់ដូរម្ហូបអាហារភេសជ្ជៈមានភាពរាក់ទាក់ផងដែរ។ សំឡេង.....

  លោកបានបន្តថាក្នុងអំឡុង ភ្ញៀវជាតិ និងអន្តរជាតិចូលមកលេងកំសាន្តក្នុងខេត្ត នៅគ្រប់សណ្ឋាគារ ផ្ទះសំណាក់ ពិសេសម្ហូបអាហារ ក្រុមម្ចាស់ផ្ទះសំណាក់ និងម្ចាស់ហាងលក់ម្ហូបអាហារ មិនមានការតម្លើងថ្លៃសេវាទាំងនោះទេ ខណះដែលសន្តិសុខត្រូវបានធានាសុវត្តិភាពទាំងការដើរកំសាន្តនិងស្នាក់នៅ ។

  

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        182
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        157
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm