ឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្រ្តី២នាក់មកសួរនាំពាក់ព័ន្ធគ្រឿងញៀន

2025/01/02 05:23:39 pm        1.8 K

តាកែវ៖ កំលាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ បាន​ចុះឃាត់​ខ្លួ​ន​មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី និងមន្ត្រីអាវុធ​ហត្ថ ២នាក់ទៀត យកសួរនាំនៅរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានប្រាប់ឲ្យដឹងថា ពិត​ជា​មានការឃាត់ខ្លួនមន្រ្តីអាវុធហត្ថ៣នាក់ពិតប្រាកដមែន។ ហើយ​កំពុង​តែ​សួរ​នាំ​នៅ​អាវុធហ​ត្ថ​លើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេសបានថ្លែងឲ្យដឹងថា ករណី​​នេះមិនមែនជាការឃាត់ខ្លួននោះទេ តែជាការស្រាវជ្រាវ និងហៅ​មក​សួរ​នាំ​ដើម្បី​អនុវត្តន៍​ទៅ​តាម​និតិ​វិធីតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​មិន​បាន​ប្រាប់​ថា​គេ​ហៅ​មក​សួរ​នាំ​នេះពាក់ព័ន្ធរឿងអ្វីនោះទេដោយលោកបានថ្លែងថា «នៅពេលសួរនាំរួច​ហើយ​យើង​និង​ចេញ​សេចក្ដី​ប្រកាសព័ត៌មាននេះ»។

បើយោងតាមប្រភពខ្លះសុំមិនបញ្ចេញឈ្មោះ ការឃាត់ខ្លួន​មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​តាកែវ​លោក ង៉ែត ចាន់ធី និងមន្ត្រីអាវុធហត្ថ​ពីរនាក់ទៀតយកទៅសួរនាំនៅពេលនេះ អាច​ពាក់​ព័ន្ធ​ទៅ​និង​ករណី​គ្រឿងញៀន ព្រោះលោកធ្លាប់កាន់​តំណែង​ជា​មេ​បញ្ជាការ​រង​ទទួល​ផែន​ស្រាវជ្រាវ​និង​បង្ក្រាប​បទ​ល្មើស​ជា​ច្រើន​ឆ្នាំ​មុន​ និងផ្លាស់​មក​កាន់​តួនាទី​ជា​មេ​បញ្ជាការ​រង​ទទួល​ផែន​ប្រតិបត្តិការ ហើយកន្លងមក​ក៏​មាន​ការ​ឃាត់ខ្លួ​នប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​តាកែវ​ផង​ដែរពាក់ព័ន្ធទៅនឹងការជួញដូរគ្រឿងញៀនប្រមាណមួយតោន៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        81
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        106
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        244

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm