ធនាគារជាតិចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នប្រាក់ដុល្លារ​ក្លែងក្លាយ

2025/01/02 05:54:22 pm        245

ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ​ក្រដាសប្រាក់ដុល្លារអាមេរិក ក្លែងក្លាយ ដោយត្រូវពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុននឹង​ទទួល​យក​ក្រដាសប្រាក់ដុល្លារអាមេរិក ខណៈដែលក្រដាសប្រាក់នោះ កំពុងចរាចរនៅកម្ពុជា។

ធនាគារជាតិ នៃ​កម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការទប់ស្កាត់​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិកក្លែងក្លាយ និង បានជម្រាបជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និង​សាធារណ​ជន​ឱ្យ​បាន​ជ្រាប ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុង ប្រទេសកម្ពុជា, ក្រដាស​ប្រាក់​ដុល្លារ​អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ ក្នុងគោលបំណងរួមចំណែកទប់ស្កាត់ ការចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ តាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក។

ជុំវិញបញ្ហានេះ, ធនាគារជាតិនៃកម្ពុជា ស្នើដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដក​ហូត​ក្រដាស​ប្រាក់​ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារ​សម្ងាត់​អាមេរិក ​ជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារ សម្ងាត់អាមេរិក​ស៊ើប​អង្កេត​បន្ត​។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជន ដែ​ល​ចរាចរ​​ក្រដាសប្រាក់ ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័​ត៌​មាន​ទាំង​នេះ​មក​ធនាគារជាតិ នៃ​កម្ពុជា,​ និងសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង ពិនិត្យពិច័យឱ្យបានហ្មត់ចត់ មុន​នឹង​ទទួល​យក​ក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារ អាមេរិក​នោះក្លែងក្លាយសូមផ្ដល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា។

បញ្ហានេះ, ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ណែនាំ​អតិថិជន​របស់​ខ្លួន​អំពីរបៀបកំណត់ អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួម​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm