ការវាយប្រហារតាមអាកាសនៅជាយក្រុងហ្កាហ្សា Shejaiya បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨ នាក់។
ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា យោធាអ៊ីស្រាអែល នៅតែបន្តសម្ពាធលើតំបន់ហ្កាហ្សាភាគខាងជើងកាលពីថ្ងៃពុធ ដោយបង្កើនការទម្លាក់គ្រាប់បែកនៅតំបន់ជាយក្រុងហ្កាហ្សាឥតសំចៃដៃ ហើយបានប្រាប់អ្នកស្រុកនៅផ្នែកកណ្តាលនៃតំបន់រងការឡោមព័ទ្ធមួយនេះ ឱ្យជម្លៀសចេញពីតំបន់ជាទីដែលក្រុមសកម្មប្រយុទ្ធ កំពុងបាញ់រ៉ូកែត។

ពុំមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលទេ ហើយគេមិនច្បាស់ភ្លាមៗថាអ្នកណាបានស្លាប់ នៅក្នុងការវាយប្រហារនោះទេ។
ខណៈអ៊ីស្រាអែល បន្តការសម្លាប់និងការបំផ្លិចបំផ្លាញក្នុងដែនដីហ្កាហ្សា រហូតដល់ឆ្នាំថ្មី២០២៥នេះ អង្គការសហប្រជាជាតិ បានព្រមានថា ការវាយប្រហារដោយមិនរើសមុខទៅលើមន្ទីរពេទ្យនានាក្នុងដែនដីហ្កាហ្សាអាចធ្វើឲ្យការប្រពឹត្តិឧក្រិដ្ឋកម្មសង្រ្គាមកាន់តែធ្ងន់ធ្ងរ។

យោងតាមក្រុមការពារជនស៊ីលប៉ាឡេស្ទីន ជំរំតង់ជាង១.៥០០កន្លែងសម្រាប់ជនភៀសខ្លួនទូទាំងតំបន់ហ្កាហ្សាត្រូវបានលិចទឹកដោយសារជំនន់ទឹកភ្លៀង២ថ្ងៃមកនេះ ដែលទុកឲ្យពួកគេរងការគំរាមកំហែងពីអាកាសធាតុត្រជាក់ និងរបស់របររងការបំផ្លិចបំផ្លាញ៕