អាជ្ញាធរខេត្តកំពង់ធំ ​ចុះពិនិត្យទីតាំងសហគ្រាសធុនតូចលាយបេតុង ​ក្រោយពីពលរដ្ឋរអ៊ូរទាំ​

2021/11/03 03:12:14 pm        605

កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃទី០៣ខែវិច្ឆិកានេះ បានចុះពិនិត្យមើលទីតាំងសហគ្រាសធុនតូចលាយបេតុង “តាន់ ប៊ុនឆេង” នៅក្នុងស្រុកំពង់ស្វាយ ក្រោយពីមានការរអ៊ូរទាំពីសំណាក់ប្រជាពលរដ្ឋថា មានផលប៉ះពាល់លើការរស់នៅប្រចាំថ្ងៃ។

លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងលើសកម្មភាពសហគ្រាសលាយបេតុងធុនតូច “តាន់ ប៊ុនឆេង” ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោយពីប្រជាពលរដ្ឋរស់នៅក្បែរនោះរាយការណ៍ថា បានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរស់ប្រចាំថ្ងៃ។

លោក សុក ហៃ បានឲ្យដឹងថា សកម្មភាពអាជីវកម្មនៃទីតាំងនេះ មានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្ម ចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១៨មកម្លេះ។ ចំពោះការលើកឡើងរបស់ពលរដ្ឋថា មានផល​ប៉ះពាល់​ក្នុងការរស់នៅនោះ ក្រុមការងាររបស់ខេត្តចុះពិនិត្យ ​និងវាយតម្លៃឃើញថា មានតិចតួច គឺបង្កដោយ ​សំឡេងរំខានខ្លះ ​នៃសកម្មភាពក្រឡុក ​ដាក់ថ្មចូលម៉ាស៊ីនជាដើម។

លោក បានបន្ថែមថា ក្តីបារម្ភដែលប្រជាពលរដ្ឋលើកឡើង​ គឺស្ថិតនៅលើសំណង់សុំពង្រីកបន្ថែម ដែលបច្ចុប្បន្នសំណង់នេះ​ មិនទាន់មានការសាងសង់រួចនៅឡើយនោះទេ។

ទន្ទឹមនោះ មន្ទីរជំនាញ កំពុងពិនិត្យផ្តល់គោការណ៍អនុញ្ញាតស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេស ដែលអាចរក្សាបានទាំងផលប្រយោជន៍របស់ក្រុមហ៊ុន និងផលប្រយោជន៍របស់​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ​ដោយមិនឲ្យមានប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ។

លោក ពៅ វណ្ណា អនុប្រធានមន្ទីរឧស្សាហកម្ម​វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនុវានុវត្តន៍ បាន​បញ្ជាក់​ដែរ​ថា ទីតាំងសហគ្រាសធុនតូចលាយបេតុង “តាន់ ប៊ុនឆេង” មានសុពលភាពគិតចាប់ពីថ្ងៃស្នើសុំ​រហូត​មកដល់ថ្ងៃទី០២ ខែតុលាឆ្នាំ២០២១ តែប៉ុណ្ណោះ។ បន្ទាប់ពីផុតថ្ងៃកំណត់រយៈពេល៣០ថ្ងៃ ក្រុមហ៊ុន ត្រូវដាក់ពាក្យស្នើសុំបន្ត។ ​ដោយឡែកលើទីតាំងនេះដែរ ​ភាគីក្រុមហ៊ុនដាក់ពាក្យស្នើសុំពង្រីកបន្ថែម ដោយធ្វើការសាងសង់ថ្មីតាមបច្ចេកទេស ​ទៅមន្ទីររួចររាល់ហើយ។

ក្នុងនោះមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនុវានុវត្តន៍ កំពុងសិក្សារលម្អិត និងស្នើដល់​អាជ្ញាធរ​មូលដ្ឋាន​ចូលរួមពិនិត្យ ​ដើម្បីវាយតម្លៃពីសកម្មភាព ​ដែលអាចប៉ះពាល់ប្រជាពលរដ្ឋ និង​ស្នើ​ដល់សហគ្រាសបន្តកែតម្រូវបន្ថែមមុន​អនុញ្ញាត​ច្បាប់​ឲ្យធ្វើអាជីវកម្ម។

លោក តាន់ ប៊ុនឆេង ម្ចាស់សហគ្រាសនេះ ​បាន​ទទួលស្គាល់ថា ការអនុវត្តការងារកន្លងមក​មាន​ផល​ប៉ះពាល់តិចតួច​ពិតមែនដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ​ហើយលោកនឹងទទួលយកសំណើរបស់​ពលរដ្ឋ ​ទទួលយក​គោលការណ៍​បច្ចេកទេស​របស់អាជ្ញាធរ ​និងមន្ទីរជំនាញ ដោយឈរលើផល​ប្រយោជន៍​រួម ​ស្របតាមគោលការណ៍ច្បាប់ ​មិនធ្វើប៉ះពាល់សុខភាពសាធារណៈ៕

អត្ថបទ ៖ លី សាងស៊ីន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm