ប្រទេសស៊ែប៊ីត្រូវបានស្វាគមន៍ឆ្នាំថ្មីដោយការតវ៉ារបស់និស្សិតទាមទារឱ្យមានការទទួលខុសត្រូវលើការបាក់រលំដំបូលស្ថានីយ៍រថភ្លើងនៅទីក្រុងធំបំផុតទី២ Novi Sad ដែលបានសម្លាប់មនុស្ស ១៥ នាក់នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំមុនក្នុងទីក្រុង Novi Sad នៅឯស្ថានីយ៍រថភ្លើង ទើបនឹងជួសជុលថ្មីដោយបានសម្លាប់មនុស្ស ១៤ នាក់នៅនឹងកន្លែង មានអាយុពី ៦ ទៅ ៧៤ ឆ្នាំដោយជនរងគ្រោះទី ១៥ បានស្លាប់នៅក្នុងមន្ទីរពេទ្យប៉ុន្មានសប្តាហ៍ក្រោយមក។

ការខឹងសម្បារជាសាធារណៈជុំវិញសោកនាដកម្មនេះបានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស ដោយមនុស្សជាច្រើនបានស្ដីបន្ទោសការស្លាប់ដោយសារអំពើពុករលួយ និងការត្រួតពិនិត្យមិនដិតដល់នៃគម្រោងសាងសង់។
នៅទីក្រុងបែលក្រាដ និស្សិតសាកលវិទ្យាល័យបានដង្ហែក្បួនតវ៉ាកាលពីល្ងាចថ្ងៃអង្គារ នៅកណ្តាលក្រុង ជាទីដែលអាជ្ញាធរក្នុងតំបន់បានរៀបចំការប្រារព្ធពិធីចូលឆ្នាំសកលអមដោយការប្រគំតន្ត្រី និងការសម្តែងសិល្បៈផ្សេងៗ។
និស្សិតទាំងនោះបាននិយាយក្នុងសារផ្ញើមុនការតវ៉ាចាប់ផ្ដើមថា គ្មានអ្វីត្រូវអបអរនោះទេ។
ទន្ទឹមនឹងការដើរដង្ហែក្បួនរបស់ទីក្រុង បែលក្រាដ និស្សិតនៅទីក្រុងធំបំផុតទី៣ Nis ជាទីដែលប្រជុំដោយ សាកលវិទ្យាល័យនៅភាគខាងត្បូងប្រទេសស៊ែប៊ី ក៏បានតវ៉ា ផងដែរ ការរំខានដល់ការប្រគំតន្ត្រី ខណៈនៅទីក្រុង Novi Sad ដែលមិនមានពិធីបុណ្យចូលឆ្នាំថ្មី ត្រូវបានគ្របដណ្ដប់ដោយសកម្មភាពតវ៉ា របស់និស្សិត៕