ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2021/11/03 05:50:50 pm        36.0 K

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំ នៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២១នេះ បានប្រកាសថា នឹងពិនិត្យលើកពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ទៅដើមឆ្នាំ២០២២វិញ។ ការសម្រេចពិចារណាលើកពេលប្រឡងនេះ គឺដើម្បីអោយសិស្សអាចត្រៀមខ្លួនបានកាន់តែច្រើន។

ក្នុងឱកាសចុះ ចុះពិនិត្យទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នាថ្ងៃនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្របាក់ឌុប គឺត្រូវតែប្រឡងសម្រាប់ឆ្នាំនេះ មិនមានការជាប់ដោយស្វ័យប្រវត្តដូចឆ្នាំមុននោះទេ។

សម្រាប់ការប្រឡងខាងមុខនេះ ក្រសួងអប់រំក៏បានពិចារណាផ្លាស់ប្ដូរកាលបរិច្ឆេទ និងពន្យា​ពេល​ប្រឡងទៅដើមឆ្នាំ២០២២វិញ ដើម្បីអោយសិស្សអាចមានពេលវេលាគ្រប់គ្រាន់​សម្រាប់​ត្រៀម​ការប្រឡងផងដែរ។ ឯកឧត្តមបញ្ជាក់ថា ខណៈពេលនេះ សិស្សគឺត្រូវខិតខំរៀនជាចាំបាច់។

ជុំវិញការប្រឡងនេះ ដំបូងឡើយក្រសួងអប់រំ កំណត់ សម័យប្រឡងបាក់ឌុបថ្នាក់ជាតិចាស់ គឺ០៦ធ្នូ ២០២១ ៖ ដោយប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុបជូន​រដ្ឋ​មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យនិងសម្រេចតាមឋានានុក្រម។

ក្រសួងក៏ធ្លាប់បានបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

ជុំវិញវិស័យអប់រំនៅកម្ពុជា សម្រាប់សិស្សថ្នាក់ទី ៩និងទី១២ មួយចំនួន បានចូលសិក្សាជាថ្មី​នៅ​កំឡុងខែ កញ្ញាកន្លងទៅ។ ចំពោះការបើកដំណើរការសិក្សាគ្រប់កម្រិតសិក្សាទូទាំងរាជធានី-ខេត្ត ទើបតែបានចាប់ផ្ដើមអនុញ្ញាត ​នៅថ្ងៃទី ១វិច្ឆិកាឆ្នាំ ២០២១នេះប៉ុណ្ណោះ ស្របពេលដែល​រាជរដ្ឋាភិបាល​ប្រកាសបើកប្រទេសគ្រប់វិស័យឡើងវិញនៅថ្ងៃតែមួយ។

ការសម្រេចបើកសាលារៀនឡើងវិញ ​ក៏ដូចជាបើកប្រទេសឡើងវិញនេះ ក៏ដោយសារតែកម្ពុជា​សម្រេច​បានជោគជ័យលើការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩​ និងអាចគ្រប់គ្រងលើករណីឆ្លង។

គិតត្រឹមថ្ងៃនេះ ​ក៏នៅមានសាលារៀនប្រមាណ ២០០ទៅ ៣០០ សាលាដែលពុំទាន់បាន​បើក​ដំណើរការ​ ដោយសារទីតាំងសាលាត្រូវ​បានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក និង​កន្លែងព្យាបាលកូវីដ-១៩៕

អត្ថបទ ៖ គឹមហុក




អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm