ក្រុមឃ្លាំមើល៖ សង្គ្រាមស៊ីវិលស៊ីរី បានសម្លាប់មនុស្សជាង ៥២៨.៥០០នាក់

2025/01/02 10:47:06 pm        163

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលបានតាមដានស្ថានការណ៍សង្គ្រាម បាននិយាយកាលពីថ្ងៃពុធថា មនុស្សជាង ៥២៨.៥០០នាក់ ត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមស៊ីវិលស៊ីរី។  

ចំនួនអ្នកស្លាប់សរុបរាប់បញ្ចូលទាំងមនុស្សរាប់ពាន់នាក់ ដែលត្រូវបានសម្លាប់ ចាប់តាំងពីឆ្នាំ ២០១១ ដែលទើបតែត្រូវបានបញ្ជាក់ថា បានស្លាប់នាពេលថ្មីៗនេះ ជាមួយនឹងការចូលទៅកាន់មជ្ឈមណ្ឌលឃុំឃាំង និងរណ្តៅកប់សាសពធំៗមួយចំនួន កាន់តែងាយស្រួល បន្ទាប់ពីការក្រុមក្រុមឧទ្ទាម បានផ្តួលរំលំលោកប្រធានាធិបតី បាសា អាល់អាសាដ (Bashar Assad)។

ក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា មនុស្ស ៦.៧៧៧នាក់ ដែលជាងពាក់កណ្តាលនៃពួកគេ ជាជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងឆ្នាំ ២០២៤ នៅក្នុងការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៊ីរី។

សារព័ត៌មាន AFP មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវតួលេខទាំងនេះបានទេ។

សង្រ្គាមស៊ីវិលនៅប្រទេសស៊ីរី បានផ្ទុះឡើង ក្នុងឆ្នាំ ២០១១ បន្ទាប់ពីរដ្ឋាភិបាល បានគាបសង្កត់យ៉ាងឃោរឃៅ លើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដោយបង្កឲ្យមានជម្លោះដ៏មហន្តរាយ ដែលជំរុញឲ្យ មនុស្សរាប់លាននាក់ភៀសខ្លួន ទៅក្រៅប្រទេស និងទាក់ទាញមហាអំណាចបរទេសឲ្យពាក់ព័ន្ធ។ កាលពីឆ្នាំមុន ជនស៊ីវិល ៣.៥៩៨នាក់ រួមទាំងស្ត្រី ២៤០ នាក់ និងកុមារ ៣៣៧ នាក់ ត្រូវបានសម្លាប់ នៅទូទាំងប្រទេសស៊ីរី។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិនេះ។

អ្នកឃ្លាំមើល បានបញ្ជាក់ថា លើសពីនេះទៅទៀត យុទ្ធជនចំនួន ៣.១៧៩ នាក់ ត្រូវបានសម្លាប់ រួមទាំងទាហានមកពី «របបលោកអាសាដ » ប៉ុន្តែក៏មាន «ក្រុមប្រដាប់អាវុធឥស្លាម» និងក្រុមជីហាដផងដែរ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        29
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm